រដ្ឋមន្ត្រីការងារណែនាំដល់សមាគមថ្នាលយុវជនកម្ពុជា ពង្រីកសកម្មភាពការងារជួយយុវជន កម្មករនិយោជិតទាំងក្នុងនិងក្រៅប្រព័ន្ធ


 (ភ្នំពេញ)៖ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានណែនាំ ដល់សមាគមថ្នាលយុវជនកម្ពុជា (ស.យ.ក) ពង្រីកសកម្មភាពការងាររបស់ខ្លួនឱ្យចំគោលដៅ និង ស្របតាមផែនការយុទ្ធសាស្រ្តរបស់ក្រសួងការងារ និងជួយដល់យុវជន កម្មករនិយោជិតទាំងក្នុង និងក្រៅប្រព័ន្ធផង។

ការណែនាំយ៉ាងដូច្នេះក្នុងឱកាសគណៈប្រតិភូរបស់សមាគមគ្រប់ថ្នាក់ ទាំងថ្នាក់កណ្តាល និងថ្នាក់ រាជធានី-ខេត្តចូលជួបពិភាក្សាការងារជាមួយលោក អ៉ិត សំហេង នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០២៣ នៅទីស្តីការក្រសួង។

លោក ម៉ៅ ផល្លា ប្រធានសមាគមថ្នាលយុវជនកម្ពុជ បានឱ្យដឹងថា សមាគមរបស់លោកបង្កើតឡើង នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ មានបេសកកម្មចូលរួមចំណែកគាំទ្រដល់រាជរដ្ឋាភិបាល តាម រយៈការធ្វើសកម្មភាពការងារមនុស្សធម៌នៅទូទាំងប្រទេស និងកៀរគរប្រមូលសមាជិកគ្រប់ស្រទាប់ វណ្ណៈឱ្យចូលជាសមាជិក។ បើគិតត្រឹមដើមខែមីនា ឆ្នាំ២០២៣នេះ សមាគមមានសមាជិកជាក្បាល ម៉ាស៊ីនដឹកនាំតាមរាជាធានី-ខេត្ត ក្រុង សរុបចំនួន៣,០២៩នាក់ (ស្រី ១,៥៥៤នាក់)។

លោកបានបន្តថា សមាគម ស.យ.ក បានចុះធ្វើសកម្មភាពការងារមានចំនួន១៦រាជធានី-ខេត្ត និង បានចុះធ្វើសកម្មភាពការងារមនុស្សធម៌ចំនួន៤៨លើក ដែលក្នុងនោះមានដូចជាការឧបត្ថម្ភជាថវិកា ទៅលើគ្រួសារជនក្រីក្រ ជនពិការ និងការចូលរួមឧបត្ថម្ភកសារផ្លូវក្នុងភូមិ ស្រុក ដើម្បីសម្រួលដល់ ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។ ថ្មីៗនេះសមាគមក៏បានធ្វើការខិតខំក្នុងការពង្រីកសមាជិកមកពីគ្រប់មជ្ឈដ្ឋាន និងនិន្នាកាបាន ២១២នាក់ (ស្រី១១៣នាក់) ថែមទៀត។

ប្រធានសមាគមរូបនេះពិតជាពេញចិត្តចំពោះការគាំទ្រពីសំណាក់លោករដ្ឋមន្រ្តី ដែលបានផ្តល់អនុ សាសន៍ល្អៗដល់សមាគម សម្រាប់ជាមូលដ្ឋានក្នុងការពង្រីកសកម្មភាពការងាររបស់ខ្លួនឱ្យចំគោល ដៅ និងស្របតាមផែនការយុទ្ធសាស្រ្តរបស់ក្រសួង។

ឯកឧត្តម រដ្ឋមន្ត្រី អ៊ិត សំហេង បានឯកភាពឱ្យសមាគមរៀបចំជាអនុស្សរណៈយោគយល់គ្នាជា មួយក្រសួងដើម្បីបង្កើតភាពជាដៃគូឱ្យកាន់តែជិតស្និទ្ធថែមទៀតក្នុងការចូលរួមចំណែកជួយដល់ប្រជាពលរដ្ឋ យុវជន កម្មករនិយោជិតទាំងក្នុងនិងក្រៅប្រព័ន្ធ និងពលករនៅក្រៅប្រទេស ដើម្បីរួមគ្នា អភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនជឿនលឿន តាមគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជ រដ្ឋាភិបាលកម្ពុជា ដែលបានកំណត់យកសន្តិភាពជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រទេសជាតិ៕