អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រៀបចំសន្និបាតបូកសរុបត្រួតពិនិត្យលទ្ធផលការងា រគ្រឿងញៀន ឆ្នាំ២០២២ និងលើកទិសដៅបន្ដ

 (ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹក ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាព ដឹកនាំបើកសន្និបាតបូកសរុបលទ្ធ ផលការងារត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០២២ និងលើកទិសដៅការងារបន្ដឆ្នាំ២០២៣ របស់អាជ្ញា ធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

យោងតាមរបាយការណ៍ បានឲ្យដឹងថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបន្តសហការ សម្របសម្រួលជាមួយស្ថាប័ន អង្គភាពអនុវត្តច្បាប់ទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ ក្នុងការ ពង្រឹងការអនុវត្តវិធានការច្បាប់ ក៏ដូចជាវិធានការរដ្ឋបាល។

គណៈកម្មការ បង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនខុសច្បាប់តាមច្រកនៃយុទ្ធនាការប្រយុទ្ធ ប្រឆាំងគ្រឿងញៀនខុសច្បាប់ បានបន្តការងារតាមគោលការណ៍ដឹកនាំរបស់គណៈបញ្ជាការយុទ្ធនា ការ ក្នុងការពង្រឹងប្រសិទ្ធភាពអនុវត្តច្បាប់ និងឈានទៅបំផ្លាញអង្គការចាត់តាំងឧក្រិដ្ឋជនគ្រឿង ញៀន ដោយបង្កើនកិច្ចសហប្រតិបត្តិការជាមួយអន្តរជាតិ តំបន់ អនុតំបន់ ពិសេសសហការយ៉ាង ជិតស្និទ្ធជាមួយប្រទេសជិតខាង ដើម្បីទប់ស្កាត់ការចរាចរគ្រឿងញៀនគ្រប់ប្រភេទ ឆ្លងកាត់តំបន់ព្រំ ដែន។

ជាក់ស្តែង ក្នុងឆ្នាំ២០២២នេះ លទ្ធផលនៃកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន មានដូច តទៅ៖

* បទល្មើសគ្រឿងញៀនសរុប បង្ក្រាបបាន ៦,៣៩០ ករណី ស្មើនឹង១០១.៣០% ប្រៀបធៀបនឹង ឆ្នាំ២០២១ (៦,៣០៨ករណី) មានចំនួនច្រើនជាង ៨២ករណី កើនឡើង១.៣០%ជនសង្ស័យសរុប
ឃាត់ខ្លួន ១៥,០០២នាក់/ស្រី៩៥២នាក់ ស្មើនឹង១០៧.៣២% ប្រៀបធៀបនឹងឆ្នាំ២០២១ (១៣,៩៧៩ នាក់) មានចំនួនច្រើនជាង ១,០២៣នាក់ កើនឡើង ៧.៣២% ក្នុងនោះ មានជនសង្ស័យជាជនជាតិខ្មែរ ១៤,៦៨៣នាក់ (ស្រី៦៩១នាក់) និងជនបរទេស៣១៩នាក់ (ស្រី៤៣នាក់) ស្មើនឹង១០ជនជាតិ។

* គ្រឿងញៀនសរុប ចាប់យកបានចំនួន ១៤តោន ៩១៩គីឡូក្រាម ៤៦៧.០៧ក្រាម ស្មើនឹង ៣១៨.១៤% ប្រៀបធៀបនឹងឆ្នាំ២០២១ (៤តោន ៦៨៩គីឡូក្រាម ៦១១.៤៧ក្រាម) មានចំនួន ច្រើនជាង ១០តោន ២២៩គីឡូគ្រាម និង៨៥៥.៦០ក្រាម កើនឡើងប្រមាណ ៣ដង, កញ្ឆាស្រស់ កាប់បំផ្លាញបានចំនួន ៤៨,០៣៧ដើម និងចាប់យកកញ្ឆាក្រៀម បានចំនួន៦០គីឡូក្រាម ៣៧៤.៧៣ក្រាម, សារធាតុគីមីផ្សំ រឹបអូសបានចំនួន ៥០៤តោន ៥៧៧គីឡូក្រាម ស្មើនឹង ៥៩៤,១៨% ប្រៀបធៀបនឹងឆ្នាំ២០២១ (មានចំនួន ៨៤តោន ៩២០គីឡូក្រាម) មានចំនួនច្រើន ជាង ៤១៩តោន ៦៥៧គីឡូក្រាម កើនឡើង៤៩៤.១៨% ប្រមាណជា៥ដង។

គិតរួមទាំងការបង្ក្រាប និងរឹបអូសបានកាលចុងឆ្នាំ២០២១ កន្លងទៅ (ចំនួន ៨៤តោន ៩២០គីឡូ ក្រាម) មកដល់ដំណាច់ឆ្នាំ២០២២នេះ សារធាតុគីមីផ្សំដែលសមត្ថកិច្ចស្រាវជ្រាវរកឃើញធ្វើ ការបង្ក្រាប និងរឹបអូសបានមានចំនួនរហូតដល់ទៅជិត ៦០០តោន៕