លោកបណ្ឌិត ថោង ខុន អោយដឹងថា ជាបឋមមានអត្តពលិកបណ្តាប្រទេសអាស៊ីអាគ្នេយ៍ បានចុះឈ្មោះបញ្ជូន ប្រតិភូកីឡាមានប្រមាណ ១១,៤៥៣នាក់

 (ភ្នំពេញ)៖ លោកបណ្ឌិត ថោង ខុន មន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមប្រឹក្សាសហព័ន្ធ កីឡាអាស៊ីអាគ្នេយ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថា គិតត្រឹមពេល សមាជិកបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ដែលបានសហការយ៉ាងល្អ និងបានចុះឈ្មោះបញ្ជូនប្រតិភូ កីឡារបស់ខ្លួនចូលរួមការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បើតាមតួលេខ ទទួលបានជាបឋមសុរបប្រមាណ ១១,៤៥៣ នាក់។លោកបណ្ឌិត ថោង ខុន បានបញ្ជាក់ថា តាមតួលេខខាងលើនេះអាចមានការប្រែប្រួល នៅដំណាក់កាលចុងក្រោយនៃការកំណត់ចំនួន ប្រចាំប្រតិភូកីឡានីមួយៗ។

១. ប្រតិភូកីឡា ប៊ុយណេ មានចំនួន ៨២នាក់។
២.  ប្រតិភូកីឡា កម្ពុជា មានចំនួន ១៣១២នាក់។
៣. ប្រតិភូកីឡា ឥណ្ឌូនេស៊ី មានចំនួន ១៧៣៦នាក់។
៤. ប្រតិភូកីឡា ឡាវ មានចំនួន ៥៨៣នាក់។
៥. ប្រតិភូកីឡា ម៉ាឡេស៊ី មានចំនួន ១៤៤០នាក់។
៦. ប្រតិភូកីឡា ម៉ាយ៉ាន់ម៉ា មានចំនួន ៦៦៣នាក់។
៧. ប្រតិភូកីឡា ហ្វ៊ីលីពីន មានចំនួន ១១២១នាក់។
៨. ប្រតិភូកីឡា សិង្ហបូរី មានចំនួន ១២៧១នាក់។
៩. ប្រតិភូកីឡាថៃ មានចំនួន ១៨៥៥នាក់។
១០. ប្រតិភូកីឡា ទីម័រខាងកើត មានចំនួន ១៦៧នាក់។
១១. ប្រតិភូកីឡា វៀតណាម មានចំនួន ១២២៣នាក់។

លោកបណ្ឌិត ថោង ខុន បន្តថា សម្រាប់ការចូលរួមប្រកួតពីប្រតិភូកីឡាគ្រប់ប្រទេស គ្រប់ប្រភេទ កីឡា គឺជាសញ្ញានៃកម្លាំងសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការល្អក្នុងមហាគ្រួសារចលនា អូឡាំពិកតំបន់ និងជាសក្ខីភាពនៃការគាំទ្រយ៉ាងពេញទំហឹង ក្នុងដំណើរឆ្ពោះទៅជោគជ័យរបស់ កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡា SEA Games-ASEAN Para Games ឆ្នាំ២០២៣។

បញ្ជាក់ផងថា សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម Sea Games លើកទី៣២ នឹងចាប់ផ្តើមពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ ហើយការប្រកួតព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ASEAN Para Games នឹងចាប់ផ្តើមពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣ ហើយមាន ៣៦ប្រភេទវិញ្ញាសា៕