(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២១ ខែមីនានេះ បានចេញសេចក្តី ជូនដំណឹង ពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២២-២៨ ខែមីនា ឆ្នាំ២០២៣។
ក្រសួងធនធានទឹកបញ្ជាក់ថា ក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា ទទួល ឥទ្ធិពលពីជ្រលងសម្ពាធទាបខ្សោយ និងខ្យល់បម្រែបម្រួល ដែលជាហេតុបង្កលក្ខណៈងាយស្រួល ក្នុងការកកើតឡើងនូវស្រទាប់កំដៅ (heat low pressure cell) បណ្តាលឲ្យសីតុណ្ហភាពកើន នឹងអាចមានភ្លៀងដោយអន្លើ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖
១៖ តំបន់ទំនាបកណ្តាល
* សីតុណ្ហភាពអប្បបរមាមានពី ២៥-២៧ °C
* សីតុណ្ហភាពអតិបរមា មានពី ៣៦-៣៨ °C
* អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើ។
២៖ តំបន់ខ្ពង់រាប
* សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
* សីតុណ្ហភាពអតិបរមា មានពី ៣៦- ៣៨ °C
* អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើ។
៣៖ តំបន់មាត់សមុទ្រ
* សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
* សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C
* អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើ៕