(សេអ៊ូល)៖ តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារសារ ព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១១ ខែមីនា ឆ្នាំ២០២៣ បានប្រាប់អោយដឹងថា កម្មករធ្វើការនៅ ឯការដ្ឋានសាងសង់អាផាតធឺមិនមួយកន្លែងក្នុងរដ្ឋធានីព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង បានប្រទះ ឃើញគ្រាប់មីនជាង១១០គ្រាប់ និងគ្រាប់មិនទាន់ផ្ទុះ ជាច្រើនទៀត ដែលត្រូវបានរាយការណ៍ថា ជាអាវុធផលិតដោយសហរដ្ឋអាមេរិកសល់ពីសម័យសង្រ្គាមកូរ៉េ។
នៅក្នុងសេចក្ដីរាយការណ៍របស់ខ្លួន កាលពីថ្ងៃសុក្រសប្ដាហ៍នេះ KCNA បានគូសបញ្ជាក់ដូច្នេះថា «គា្រប់មីន និងគ្រាប់មិនទាន់ផ្ទុះដែលត្រូវបានប្រទះឃើញ នៅការដ្ឋានសាងសង់ អាផាតធឺមិនក្នុង តំបន់វ៉ាសុង (Hwasong) មានសភាពច្រេះចាប់ តែអាចបង្កគ្រោះថ្នាក់គ្រប់ពេល»។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងនេះដដែល បានឱ្យដឹងទៀតថាគ្រាប់មីន និងគ្រាប់ មិនទាន់ផ្ទុះខាង លើត្រូវបានដោះចេញដោយសុវត្ថិភាព ដោយក្រុមអ្នកជំនាញសហការជាមួយការិយាល័យសន្តិសុខ រដ្ឋធានីព្យុងយ៉ាង។
គួរបញ្ជាក់ថា លោក គីម ជុងអ៊ុន បានដាក់ចេញគម្រោងសាងសង់អាផាតធឺមិនថ្មីៗចំនួន ៥០,០០០ បន្ទប់ ក្នុងរដ្ឋធានីព្យុងយ៉ាង ជាផ្នែកមួយនៃការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ដែលកំពុង ប្រឈមមុខនឹងវិបត្តិស្បៀងអាហារ៕