(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ស្តីពីការចុះ បញ្ជីអត្តសញ្ញាណឧបករណ៍ ទូរគមនាគមន៍ប្រើស៊ីម។
អនុក្រឹត្យដែលទទួលបាននៅថ្ងៃទី៩ ខែមីនានេះ បានបញ្ជាក់ថា អនុក្រឹត្យនេះកំណត់អំពីការចុះបញ្ជី អត្តសញ្ញាណឧបករណ៍ទូរគមនាគមន៍ប្រើស៊ីម តាមរយៈការប្រើប្រាស់ប្រព័ន្ធ ចុះបញ្ជីអត្តសញ្ញាណ ឧបករណ៍ទូរគមនាគមន៍ប្រើស៊ីម ដើម្បី៖
* ទប់ស្កាត់និងកាត់បន្ថយការប្រើប្រាស់ឧបករណ៍ទូរគមនាគមន៍ប្រើស៊ីមក្លែងក្លាយ ឧបករណ៍ដែល ជាផលចោរកម្ម និងឧបករណ៍ដែលនាំចូលខុសច្បាប់
* ការពារសុខភាព សុវត្ថិភាព និងសិទ្ធិអ្នកប្រើប្រាស់
* ធ្វើឱ្យប្រសើរឡើងគុណភាពសវាទូរគមនាគមន៍
* ជំរុញ និងលើកកម្ពស់ការប្រកួតប្រជែង ដោយស្មោះត្រង់និងតម្លាភាព និង
* ចូលរួមកៀរគរចំណូលថវិកាជាតិ៕