(ត្បូងឃ្មុំ)៖ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជ រដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូររាំងឪ បានលើកឡើងថា ប្រជាពលរដ្ឋកម្ពុជាទាំងស្ត្រី និងបុរស ត្រូវចូលរួមដោយស្មើភាពនិងស្មើសិទ្ធិ ជាមួយប្រជាពលរដ្ឋនៃបណ្តាប្រទេសក្នុងតំបន់ និងសកល លោក នៅក្នុងយុគសម័យឌីជីថល និងក្នុងរបៀបវារៈស្តារសេដ្ឋកិច្ច-សង្គមក្រោយវិបត្តិជំងឺកូវីដ១៩ ក៏ដូចជាការកសាងភាពធន់ រឹងមាំ និងការអភិវឌ្ឍប្រកបដោយចីរភាព។
ការលើកឡើងបែបនេះរបស់ឯកឧត្តម អ៊ាង សុផល្លែត បានធ្វើឡើងក្នុងពិធីអបអរសាទរ ខួបលើក ទី១១២ ទិវាអន្តរជាតិនារី ០៨មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ស្ត្រីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល» នៅសាលាស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ ម្សិលមិញ។
នាឱកាសនោះដែរ ឯកឧត្តម បានបន្តថា ជាពិសេសត្រូវរួមគ្នាបន្តលើកកម្ពស់ និងជំរុញការអនុវត្ត គោលនយោបាយពង្រឹងសមភាពយេនឌ័ររបស់រាជរដ្ឋាភិបាល ដែលបានចាត់ទុក ស្ត្រីជាឆ្អឹងខ្នងនៃ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ និងការងារបញ្ជ្រាបយេនឌ័រ ដែលជាកិច្ចការអន្តរវិស័យ ក្នុងការ ធានាបាននូវចីរភាពនៃសុខសន្តិភាព និងពន្លឿនល្បឿននៃកិច្ចអភិវឌ្ឍជាតិ ជាពិសេសក្នុងយុគ សម័យឌីជីថល និងការកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមាន ចំណូលខ្ពស់ នៅឆ្នាំ២០៥០។
ពិធីអបអរសាទរនេះ ក៏មានវត្តមានអញ្ជើញចូលរួមជាអធិបតីពី លោកជំទាវ សាន្ត អរុណ រដ្ឋលេខា ធិការក្រសួងកិច្ចការនារី និងអភិបាលស្រុក លោកឧកញ៉ា លោក លោកស្រី ជាប្រធាន អនុប្រធាន សមាជិក សមាជិកា ក្រុមការងារចុះមូលដ្ឋានស្រុកអូរាំងឪ និងប្រជាពលរដ្ឋដែលជាស្ត្រី ជាភ្ញៀវ កិត្តយស សរុបចំនួនប្រមាណជាង ៤៤២នាក់។
ដើម្បីជាការលើកទឹកចិត្ត និងបង្ហាញពីសេចក្តីស្រឡាញ់ យកចិត្តទុកដាក់ និងដឹងគុណចំពោះស្ត្រី ទាំងអស់ដែលបានលះបង់ទាំងកាយ ចិត្ត និងពេលវេលា ចូលរួមក្នុងកិច្ចការងារសង្គមជាតិ គណៈ អធិបតី បានប្រគល់នូវបាច់ផ្កា និងវត្តុអនុស្សាវរីយ៍ ជូនដល់ស្ត្រីដែលជាឧត្តមភរិយា ជាគណៈអភិ បាល ជាបណ្តាញក្រុមការងារចុះជួយមូលដ្ឋាន សមាជិក សមាជិកា និងប្រជាពលរដ្ឋដែលអញ្ជើញ ចូលរួមក្នុងអង្គពិធីនេះផងដែរ៕