(អាថែន)៖ មេធាវីបាននិយាយថា ប្រធានស្ថានីយរថភ្លើងក្នុងទីក្រុងឡារីសសា (Larissa) របស់ប្រទេសក្រិក ត្រូវបានឃុំខ្លួនកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ ដើម្បីរង់ចាំការកាត់ក្តីលើការចោទប្រកាន់ពាក់ព័ន្ធ នឹងគ្រោះថ្នាក់រថភ្លើងបុកគ្នារួចក្រឡាប់ធ្លាក់ចេញពីផ្លូវ ដែលបានបង្កឲ្យមានមនុស្សស្លាប់ច្រើនបំផុតក្នុងកំណត់ត្រារបស់ប្រទេស។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៦ ខែមីនា ឆ្នាំ២០២៣។
ប្រធានស្ថានីយរូបនេះ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១ ខែមីនា ប៉ុន្មានម៉ោងបន្ទាប់ពីរថភ្លើងដឹកអ្នកដំណើរជាង ៣៥០នាក់ បានបុកគ្នាជាមួយរថភ្លើងដឹកទំនិញមួយគ្រឿងទៀត នៅក្បែរទីក្រុងឡារីសសា ដែលស្ថិតនៅភាគកណ្តាលប្រទេសក្រិក ដោយសម្លាប់មនុស្សយ៉ាងហោចណាស់ ៥៧នាក់ និងរងរបួសជាច្រើននាក់។ ការចោទប្រកាន់ពីបទឧក្រិដ្ឋ បានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍លើបុរសអាយុ ៥៩ឆ្នាំ ដែលមិនអាចបញ្ចេញឈ្មោះបាននៅក្រោមច្បាប់ក្រិក ពីការរំខានដល់ការដឹកជញ្ជូន និងធ្វើឲ្យមានគ្រោះថ្នាក់ដល់ជីវិត។
លោក ស្តែហ្វានូស ផែនហ្សាដហ្ស៉ីឌីស (Stefanos Pantzartzidis) ដែលជាមេធាវីរបស់ជនសង្ស័យ បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា «បទចោទប្រកាន់ខាងលើនេះត្រូវបានគេរំពឹងទុក ដោយសារភាពជាក់លាក់នៃសំណុំរឿង ការដាក់បន្ទុក និងអ្នកទទួលខុសត្រូវ លើហេតុការណ៍នេះ ប៉ុន្តែកូនក្តីរបស់ខ្ញុំពិតបានប្រាប់ចៅក្រមពីការពិត ដោយគ្មានភាពភ័យខ្លាច»។
គួរបញ្ជាក់ថា ក្រុមសហជីពផ្លូវដែកនៅក្នុងប្រទេសក្រិក បានត្អូញត្អែរជាយូរមកហើយអំពីស្តង់ដាសុវត្ថិភាពផ្លូវដែកដែលមានភាពរអិល ដែលអាចធ្វើឲ្យអ្នកដំណើរ ក៏ដូចជាកម្មករប្រឈមចំពោះហានិភ័យ៕