ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី៨-១៥ ខែមីនា ឆ្នាំ២០២៣

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី៨-១៥ ខែមីនា ឆ្នាំ២០២៣។
ក្រសួងធនធានទឹក បានបញ្ជាក់ឲ្យដឹងថា ស្ថានភាពធាតុអាកាសនៃព្រះរាជាណាចក្រកម្ពុជា មានការប្រែប្រួលដូចតទៅ៖* ពីថ្ងៃទី៨-១២ ខែមីនា ទទួលឥទ្ធិពលខ្សោយពីកម្រិតសម្ពាធទាប* ពីថ្ងៃទី១៣-១៤ ខែមីនា ទទួលឥទ្ធិពលមធ្យមពីទ្រនុងសម្ពាធខ្ពស់ (ចិន)។លក្ខណ:បែបនេះនឹងធ្វើឲ្យ៖
១៖ តំបន់ទំនាបកណ្តាល* សីតុណ្ហភាពអប្បបរមាមានពី ២២-២៤ °C* សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ °C* អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើ។
២៖ តំបន់ខ្ពង់រាប* សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C* សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C* ពីថ្ងៃទី១៣-១៤ ខែមីនា សីតុណ្ហភាពអប្បបរមា អាចចុះត្រជាក់បន្ថែម ក្នុងចន្លោះពី ២-៣ °C នៅវេលាយប់ និងព្រឹក។
៣៖ តំបន់មាត់សមុទ្រ* សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C* សីតុណ្ហភាពអតិបរមា មានពី ៣១-៣៤ °C* អាចមានភ្លៀងក្នុងកម្រិតពីខ្សោយ ទៅតិចតួចដោយអន្លើ៕