(តូក្យូ)៖ មន្ត្រីជំនិតម្នាក់របស់លោកនាយករដ្ឋមន្ត្រី ហ្វូមីអុ គីស៉ីដា បាននិយាយថាជប៉ុនអាចនឹង «ផុតពូជ» ពីពិភពលោក ប្រសិនបើមិនអាចទប់ស្កាត់ការធ្លាក់ចុះនៃអត្រាកំណើតនាពេល សព្វថ្ងៃបានទេនោះ ដែលកំពុងគំរាមកំហែងយ៉ាងខ្លាំងដល់សេដ្ឋកិច្ចនៃប្រទេសជាតិ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៦ ខែមីនា ឆ្នាំ២០២៣។
លោកស្រី ម៉ាសាកូ ម៉ូរី (Masako Mori) ដែលជាមន្ត្រីជំនិតម្នាក់របស់លោក គីស៉ីដា ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងបទសម្ភាសន៍មួយនៅឯទីក្រុងតូក្យូ។ លោកស្រី ម៉ូរី បានគូសបញ្ជាក់ដូច្នេះថា «ប្រសិនបើយើងបន្តទៅមុខជាមួយនិន្នាការបែបនេះ (អត្រាកំណើតធ្លាក់ចុះ) ប្រទេសមួយនេះ (ជប៉ុន) នឹងរលាយផុតពូជ»។ លោកស្រីបន្ថែមថា ប្រជាជនជប៉ុនដែលកំពុងរស់នៅត្រូវឆ្លងកាត់ដំណើរការនៃការផុតពូជនេះ នឹងត្រូវប្រឈមមុខនឹងការបំផ្លិចបំផ្លាញយ៉ាងសម្បើម ហើយវាក៏នឹងបង្កការឈឺចាប់ដល់កុមារផងដែរ។