(ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានប្រកាសពីការលើកពេលវេលានៃការ រៀបចំពិធីជួបសំណេះសំណាល និងទទួលទានអាហារសាមគ្គី រវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយសហព័ន្ធកីឡាជាតិ និងមហាគ្រួសារកីឡាជាតិទាំងអស់ ដែលគ្រោង ធ្វើនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ មកធ្វើនៅរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣វិញ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ NOCC ដែលទទួលបាននៅព្រឹកថ្ងៃទី៣ ខែមីនានេះ។
ជាមួយគ្នានេះ សម្រាប់ទីកន្លែងរៀបចំកម្មវិធីជួបជុំនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មិនទាន់ បញ្ជាក់នៅឡើយទេ ដោយរង់ចាំជូនដំណឹងនៅពេលក្រោយ៕