កោះកុង÷ មន្ទីរពាណិជ្ជកម្មខេត្តកោះកុង បានរៀបចំបើកសិក្ខាសាលា ស្ដីពី ទស្សន ទានអត្ថប្រ យោជន៍ និងនីតិវិធីនៃការចុះ បញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ” ក្តាមថ្មខេត្តកោះកុង” ក្រោមអធិបតី ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ប្រធានលេខាធិការដ្ឋាននៃគណៈកម្មា ធិការជាតិគ្រប់ គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា ។
ពិធីធ្វើឡើង នាថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ ២០២៣ នៅក្នុងមន្ទីរពាណិជ្ជកម្មខេត្តកោះកុង ដោយមានការ អញ្ជើញចូលរួម ពីសំណាក់ លោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង Mr. Peter Damay WTPO Expert លោក សាលីម ហ្វារីត ប្រធាន មន្ទីរពាណិជ្ជកម្មខេត្តកោះកុង និងអ្នកពាក់ព័ន្ធ ។
ក្លែងក្នុងឱកាសសិក្ខាសាលា ឯកឧត្តមសួន វិជ្ជា បានលើកឡើងថា យើងដឹងហើយថា រាជរដ្ឋាភិ បាលក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេច អគ្គមហាសេនាបតីតេជោហ៊ុន សែន មិនត្រឹមតែនាំ មកនូវសុខសន្តិភាពជូនព្រះរាជាណាចក្រកម្ពុជាយើងទេ នាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យ ។
ឯកឧត្តមលើកឡើងទៀតថា តាមរយៈការស្នើសុំរបស់ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត កោះកុង និងរដ្ឋ បាលខេត្តកោះកុង នាថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២២ នាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិ ជ្ជកម្ម បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីទស្សនៈទាន និងអត្ថប្រយោជន៍នៃការកសាងកេរ្តិ៍ ឈ្មោះ ម៉ាកសមូហភាព ឬម៉ាកសម្គាល់ភូមិសាស្ត្រទំនិញក្នុងខេត្តកោះកុងនិងបានកំណត់យក
ផលិតផលសក្តានុពលធំៗចំនួន ៥ ដើម្បីរៀបចំចុះបញ្ជីជាម៉ាកសមូហភាព ឬម៉ាកសម្គាល់ភូមិ សាស្ត្រទំនិញ ១- ស្រាចេកថ្មបាំង ២- ក្តាមថ្មកោះកុង ៣- បង្គាក្រៀមកោះកុង ៤- ទឹកត្រីបុកកោះកុង និង៥- ក្រុមចំពោះទា ។
ឯកឧត្តមថ្លែងថា ថ្ងៃនេះជាការចាប់ផ្ដើមមួយ ក្នុងការរៀបចំការចុះបញ្ជីក្តាមថ្មកោះកុង ហើយដើម្បី អាចចុះបញ្ជីបាន ត្រូវតែមានលក្ខណៈផ្សារភ្ជាប់ជាមួយលក្ខខណ្ឌលក្ខណៈប្រទេសថៃ ផ្សារភ្ជាប់ ជាមួយ. EU ផ្សារភ្ជាប់ជាមួយការផលិតជំនាញ ដែលកើតចេញអំពីដែនដី ស្ថានភាពផ្សេងៗដែល ធ្វើឲ្យផលិតផលមានកេរ្តិ៍ឈ្មោះ ថ្ងៃនេះថ្វីត្បិតតែយើងបានទទួលការអនុញ្ញាត ទទួលការជួយឧបត្ថម្ភ ក្នុងការចុះបញ្ជីក្តាមថ្មកោះកុង ។ ក្រោយពីចុះបញ្ជី ប្រែក្លាយក្តាមថ្មកោះកុងយើងធ្វើការប្រមូល ផលជាលក្ខណៈប្រពៃណី ការប្រមូលផលដោយគ្មានបច្ចេកទេស ប្រែក្លាយជាក្តាមថ្មមួយដែល បំពាក់ម៉ាកសម្គាល់ភូមិសាស្ត្រ មិនត្រឹមថាបន្ថែមតម្លៃនៃក្តាមថ្មនោះទេ ហើយដើម្បីឈានខ្ពស់ ទៅរកលទ្ធផលដែលជាគួរជាទីពេញចិត្ត បានប្រយោជន៍ទាំងអស់គ្នា លុះត្រាតែយើងមានការ ប្រឹងប្រែងទាំងអស់គ្នា ៕ ដោយ ញ៉ឹប សន