(សេអ៊ូល)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣០ ខែមករា ឆ្នាំ២០២៣ បញ្ជាក់ថា អគ្គលេខាធិការ NATO លោក ជែន ស្ដូលធិនបឺគ (Jens Stoltenberg) នៅថ្ងៃចន្ទនេះបានជំរុញឱ្យកូរ៉េខាងត្បូងបង្កើនការគាំទ្រផ្នែកយោធាសម្រាប់អ៊ុយក្រែន ជាមួយការ សង្កត់ធ្ងន់ថាប្រទេសដទៃជាច្រើនបានផ្លាស់ប្ដូរគោលនយោបាយរបស់ពួកគេ ដោយសារតែការ ឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន។
លោក ស្ដូលធិនបឺគ កំពុងស្ថិតនៅក្នុងទីក្រុងសេអ៊ូល ក្រោមក្របខណ្ឌនៃការឈប់សំចតដំបូង ក្នុង ដំណើរទស្សនកិច្ចមួយដែលរួមបញ្ចូលទាំងប្រទេសជប៉ុនផងដែរ ក្នុងគោលបំណងពង្រឹង ទំនាក់ ទំនងជាមួយសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក នៅចំពោះមុខសង្រ្គាមនៅអ៊ុយក្រែន និងការកើន ឡើងនៃការប្រកួតប្រជែងជាមួយចិន។ នៅក្នុងជំនួបជាមួយមន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូង លោកស្ដូល ធិនបឺគ បានលើកឡើងថាព្រឹត្តិការណ៍ដែលបានកើតឡើងនៅក្នុងតំបន់អឺរ៉ុប និងអាមេរិកខាងជើង គឺមានទំនាក់ទំនងជាមួយតំបន់ដទៃ ហើយថាបក្សសម្ព័ន្ធយោធា NATO ចង់ជួយគ្រប់គ្រង និងដោះ ស្រាយការគំរាមកំហែងជាសកល តាមរយៈការពង្រឹងភាពជាដៃគូនៅក្នុងតំបន់អាស៊ី។
ថ្លែងនៅឯវិទ្យាស្ថាន Chey Institute for Advanced Studies ក្នុងទីក្រុងសេអ៊ូល នៅថ្ងៃចន្ទនេះ ប្រមុខ NATO រូបនេះបានអរគុណដល់កូរ៉េខាងត្បូងសម្រាប់ការបញ្ជូនជំនួយដែល មិនមែនជាអាវុធ អាចសម្លាប់ជីវិតមនុស្ស ដល់អ៊ុយក្រែន ប៉ុន្តែលោកផ្ទាល់បានជំរុញឱ្យទីក្រុងសេអ៊ូល បង្កើនការគាំទ្រ ផ្នែកយោធាបន្ថែមទៀត ជាពិសេសនោះគឺតម្រូវការចំាបាច់នូវ គ្រាប់រំសេវ។ បន្ថែមពីលើនេះ ជាការ បញ្ចុះបញ្ចូលកូរ៉េខាងត្បូង លោក ស្ដូលធិនបឺគ បានលើកឡើងពីប្រទេសអាល្លឺម៉ង់ ស៊ុយអែត និង ន័រវែស មកធ្វើជាឧទាហរណ៍ដោយបញ្ជាក់ថា ប្រទេសទាំងនេះក៏ធ្លាប់មានគោលនយោបាយដូចជា កូរ៉េខាងត្បូងដែរ តែបច្ចុប្បន្ន ពួកគេបានផ្លាស់ប្ដូររួចទៅហើយដោយបញ្ជូនអាវុធឱ្យអ៊ុយក្រែន។ «ប្រសិនបើពួកយើងមិនចង់ឃើញ របបផ្ដាច់ការឈ្នះ នោះអ៊ុយក្រែនត្រូវការអាវុធជាចាំបាច់ ហើយ នេះគឺជាការពិត»។ នេះជាគូសបញ្ជាក់របសលោក ស្ដូលធិនបឺគ៕