ទេសរដ្ឋមន្រ្តី លី ធុជ ដឹកនាំដៃគូអភិវឌ្ឍន៍សកម្មភាពមីន ចុះពិនិត្យសកម្មភាពបោសសម្អាតមីន របស់អង្គការ HALO Trust នៅខេត្តឧត្តរមានជ័យ

(ឧត្តរមានជ័យ)៖ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំគណៈប្រតិភូ នៃគម្រោងបោស សម្អាតមីនរបស់ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ រួមមាន អាល្លឺម៉ង់ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ស្វីស អៀរឡង់ និង HDR&D ចុះពិនិត្យសកម្មភាពបោស សម្អាតមីនរបស់អង្គការ HALO Trust ប្រចាំកម្ពុជា និងជួបសំណេះសំណាលជាមួយអ្នកទទួលផល នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

អង្គការ HALO Trust ប្រចាំកម្ពុជា កំពុងប្រតិបត្តិការបោសសម្អាតមីនក្នុងឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ លើផ្ទៃដីចំនួន ៤,៣៥៣,៥៤៣ ម៉ែត្រក្រឡា បានរកឃើញ និងកម្ទេចចោលមីន ប្រឆាំងមនុស្សចំនួន១,៨៦៦គ្រាប់, មីនប្រឆាំងរថក្រោះចំនួន៧២គ្រាប់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ចំនួន៨៨០គ្រាប់។

ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បាននាំគណៈប្រតិភូចូលទស្សនារមណីយដ្ឋានទេសចរណ៍ប្រវត្តិ សាស្រ្តផ្ទះតាម៉ុក ដើម្បីស្វែងយល់អំពីប្រវត្តិសាស្រ្តពិត នៃអតីតតំបន់សមរភូមិប្រយុទ្ធចុងក្រោយ របស់ខ្មែរក្រហម ដែលកំឡុងពេលនោះកម្ពុជា មួយមានតំបន់ត្រួតត្រាច្រើន និងមិនទាន់មានសន្តិ ភាពពេញលេញនៅឡើយ ប៉ុន្តែបច្ចុប្បន្ននេះគឺកម្ពុជាមានតែមួយ និងទទួលបានសុខសន្តិភាពទូទាំង ប្រទេស ក្រោមនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី បញ្ចប់សង្រ្គាមចុងឆ្នាំ ១៩៩៨។ ដំណើរទស្សនកិច្ចនេះ មានការចូលរួមផងដែរពី លោក Stefan Messerer ឯកអគ្គរដ្ឋ ទូតអាល្លឺម៉ង់ប្រចាំកម្ពុជា, លោក Dominic Williams ឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា, លោក Markus Buerli នាយកទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ, លោកស្រី ប៊ុត រតនា តំណាង HD R& D និងលោក Miles Hawthorn នាយកអង្គការ HALO Trust ប្រចាំកម្ពុជា៕