(អ៊ុយក្រែន)៖ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅថ្ងៃអាទិត្យ ទី០៨ ខែមករានេះថា ខ្លួនបានសម្លាប់ទាហានអ៊ុយក្រែនជាង ៦០០នាក់ នៅក្នុងការវាយប្រហារដោយគ្រាប់រ៉ុក្កែតដ៏ធំ ទៅលើអគារចំនួនពីរនៅភាគខាងកើតប្រទេសអ៊ុយក្រែន ដែលជាកន្លែងស្នាក់នៅបណ្តោះអាសន្នរបស់កងកម្លាំងអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
ទីភ្នាក់ងារ Reuters មិនអាចផ្ទៀងផ្ទាត់ការអះអាង របស់ក្រសួងការពារជាតិរុស្ស៉ីនេះបានភ្លាមៗនោះទេ ហើយក៏មិនមានការអត្ថាធិប្បាយភ្លាមៗចំពោះការអះអាងនេះពីសំណាក់អ៊ុយក្រែននោះដែរ។
ប៉ុន្តែអភិបាលក្រុង Kramatorsk ដែលជាទីប្រជុំជនភាគខាងកើតអ៊ុយក្រែន បាននិយាយនៅលើ Facebook ថា គ្មាននរណាម្នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារលើអគារផ្សេងៗនៅក្នុងទីក្រុងនោះទេ។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារលើអគារនានាក្នុងទីក្រុង Kramatorsk គឺជាការសងសឹកចំពោះការវាយប្រហារដ៏សាហាវ របស់អ៊ុយក្រែនកាលពីដើមឆ្នាំនេះ ទៅលើបន្ទាយរុស្ស៊ីនៅទីក្រុង Makiivka នៃតំបន់ Donetsk ដែលគ្រប់គ្រងដោយកងកម្លាំងរបស់ទីក្រុងម៉ូស្គូ ដែលយ៉ាងហោចណាស់ទាហាន ៨៩នាក់ត្រូវបានសម្លាប់។
សេចក្តីថ្លែងការណ៍បានបន្តថា ខ្លួនបានប្រើប្រាស់អ្វីដែលខ្លួនហៅថា ការស៊ើបការណ៍សម្ងាត់ដែលអាចទុកចិត្តបាន ដើម្បីកំណត់គោលដៅកងទ័ពអ៊ុយក្រែន…ជាលទ្ធផលនៃការវាយប្រហារទៅលើចំណុចដាក់ពង្រាយបណ្តោះអាសន្នទាំងនេះ នៃអង្គភាពកងទ័ពអ៊ុយក្រែន ទាហានអ៊ុយក្រែនជាង ៦០០នាក់ត្រូវបានសម្លាប់។
គួរបញ្ជាក់ថា បើការអះអាងនេះជាការពិត នោះវានឹងក្លាយជាការបាត់បង់ទាហានអ៊ុយក្រែនដ៏ធំបំផុតតែមួយគត់ ចាប់តាំងពីរុស្ស៊ីបានចូលឈ្លានពានកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំមុនមក៕