(ប៉េកាំង)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែមករា ឆ្នាំ២០២៣ បញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍ថាប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានប្រាប់សមភាគីហ្វីលីពីនគឺលោក ហ្វឺឌីណាន់ ម៉ាកូស ជេអ (Ferdinand Marcos Jr) ថា ទីក្រុងប៉េកាំងត្រៀមខ្លួនរួចជាស្រេចដើម្បីបើកកិច្ចចរចាស្ដីពីប្រេង និងឧស្ម័នឡើងវិញ ព្រមទាំងការ ដោះស្រាយបញ្ហាដែនសមុទ្រប្រកបដោយ «មិត្តភាព» ជាមួយហ្វីលីពីន។
លោក ស៊ី ជិនពីង ធ្វើការកត់សម្គាល់ខាងលើនៅក្នុងជំនួបជាមួយលោក ម៉ាកូស ដែលកំពុងបំពេញ ទស្សនកិច្ចរយៈពេល៣ថ្ងៃ ក្នុងទីក្រុងប៉េកាំង។ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន លោកប្រធានាធិប តិចិនប្រាប់លោក ម៉ាកូស កាលពីថ្ងៃពុធសប្ដាហ៍នេះថាចិនមានបំណងធ្វើការរុករកប្រេង និងឧស្ម័ន រួមគ្នានៅក្នុងតំបន់មិនមានជម្លោះនៅឯសមុទ្រចិនខាងត្បូង ហើយ ធ្វើកិច្ចសហប្រតិបត្តិការជាមួយ ហ្វីលីពីនលើបច្ចេកវិទ្យាសូឡា និងការទាញថាមពលពីខ្យល់ ក៏ដូចជាបង្កើនការនាំចេញផលិតផល ជលផលផងដែរ។ លោក ស៊ី ជិនពីង ក៏បានសន្យា ដែរថាចិននឹងធ្វើកិច្ចសហប្រតិបត្តិការយ៉ាង ទូលំទូលាយ ក្នុងនោះរាប់ចាប់ពីការគាំទ្រដល់ការវិនិយោគរបស់ចិននៅហ្វីលីពីន និងជួយដល់ ហ្វីលីពីនក្នុងការអភិវឌ្ឍភូមិ ព្រមទាំងវិស័យ បច្ចេកវិទ្យាកសិកម្ម ការអប់រំ ឧតុនិយម អវកាស និងវ៉ាក់សាំង។
ដោយឡែក បើតាមលោក ម៉ាកូស លោកផ្ទាល់ទទួលបានការសន្យាពីលោក ស៊ី ជិនពីង ជុំវិញការ សម្រុះសម្រួល និងដំណោះស្រាយដែលនឹងជួយសម្រួលដល់ការនេសាទរបស់ អ្នកនេសាទហ្វីលី ពីន។ គួរបញ្ជាក់ថា នៅក្នុងកាលពីថ្ងៃពុធនោះដែរ ចិន និងហ្វីលីពីន បានចុះហត្ថលេខាលើកិច្ចព្រម ព្រៀងទ្វេភាគីចំនួន១៤ ក្នុងនោះរួមមានកិច្ចព្រមព្រៀងលើកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ កិច្ចសហ ប្រតិបត្តិការអភិវឌ្ឍ សន្តិសុខសមុទ្រ និងទេសចរណ៍ជាដើម៕