(ភ្នំពេញ)៖ ដោយលើកស្ថានភាពគ្រួសារជាឧទាហរណ៍ ដែលផ្តើមពីមនុស្សត្រឹមពីរនាក់ កើនដល់ ៣២នាក់នោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្តល់ប្រយោគមួយឃ្លា ដែល ហាក់ឱ្យជាគំនិត និងទស្សនទានមួយលើការដឹកនាំទាំងក្នុងគ្រួសារ និងក្នុងនយោបាយ។
ប្រយោគដែលសម្តេចបានលើកឡើង និងនាំឱ្យមានការចាប់ អារម្មណ៍នោះ គឺ «ស្រែធំប្រើពូជច្រើន ទទួលផលច្រើនស្រែតូចប្រើពូជតិច ទទួលផលតិចនេះជាក្រឹត្យក្រមធម្មជាតិ មិនថាក្នុងគ្រួសារ ឬក្នុង ក្រុមនយោបាយនោះឡើយ»។
ជាមួយការផ្តល់ប្រយោគសម្រាប់ជាធាតុចូលរួមដល់ការពិចារណ៍សម្រាប់មេដឹកនាំនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញក្តីសង្ឃឹមថា នឹងមានអ្នកយល់ដល់អ្វីដែលសម្តេចបានលើកឡើងនេះ។
ផ្តើមចេញពីជីវិតជាក់ស្តែងរបស់សម្តេចតេជោ ហ៊ុន សែន ទាំងក្នុងគ្រួសារ និងការដឹកនាំប្រទេស គេអាចនឹងយល់បាននូវទស្សនទានរបស់សម្តេចតេជោ ដែលបានរំលេចក្នុងប្រយោគខាងលើនេះ។
សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែជាមេគ្រួសារដ៏ប៉ិនប្រសប់ប៉ុណ្ណោះ តែសម្តេចក៏ជាមេដឹកនាំ ដ៏ប៉ិនប្រសប់ផងដែរ។ បើគ្មានទស្សនទាន លើការដឹកនាំមួយដ៏ត្រឹមត្រូវទេនោះ មិនថាការដឹកនាំ គ្រួសារ និងការដឹកនាំប្រទេសក៏ដូចគ្នា គឺមិនអាចទទួលបានជោគជ័យនោះ ឡើយ។
«កម្លាំង» ប្រហែលជាទស្សនាទានមួយដែលសម្តេចតេជោ ចង់សម្តៅដល់នាពេលនេះ។ តថភាពក្នុងគ្រួសារ បើកាលណាមានកូន ច្រើន ច្បាស់ជាក្លាយជាបន្ទុកមួយសម្រាប់ការចិញ្ចឹមបីបាច់ ផ្តល់ការអប់រំទូន្មានប្រៀនប្រដៅ និងការគ្រប់គ្រងជាដើម។ ប៉ុន្តែនៅពេលកូនៗធំអស់ ក៏ក្លាយជា កម្លាំងស្នូលសម្រាប់គ្រួសារ។
ក្រឡេកទៅការដឹកនាំទាំងក្របខណ្ឌបក្ស និងប្រទេសដូចគ្នា។ សម្តេចតេជោ ហ៊ុន សែន ជាមេដឹក នាំមួយរូបមិនថាក្នុងក្របខណ្ឌ បក្សប្រជាជនកម្ពុជា ឬក្របខណ្ឌដឹកនាំប្រទេសនោះទេ សម្តេច តែងផ្តល់ឱកាសដល់មនុស្សគ្រប់រូប និងមកពីគ្រប់ប្រភព ដែលមានសមត្ថភាព ហើយប្រើប្រាស់ ទៅតាមសមត្ថភាពរបស់ពួកគេ។
ឈរលើទស្សនទាននេះហើយ ដែលធ្វើឱ្យគណបក្សប្រជាជនកម្ពុជា ពីសមាជិកតិច ក្លាយជាបក្ស នយោបាយមានសមាជិកច្រើន និងរឹងមាំជាងគេនៅកម្ពុជា។ ផ្តើមចេញពីកម្លាំងធនធានដ៏សម្បូរបែបនេះហើយ ដែលធ្វើឱ្យបក្សប្រជាជនកម្ពុជា ក្លាយទៅជាបក្ស ដែលបម្រើប្រទេស និងប្រជាជនបានល្អ និងផ្តល់ទំនុកចិត្តខ្ពស់ដល់ប្រជាពលរដ្ឋ។
ក្នុងក្របខណ្ឌប្រទេសក៏ដូចគ្នា សម្តេចតេជោ ហ៊ុន សែន តែងផ្តល់ឱកាសដល់គ្រប់ធនធានមកពី គ្រប់ប្រភពទាំងអស់ ដើម្បីរួមចំណែកក្នុងការកសាងប្រទេស។ ដ្បិតណាស់ការដឹកនាំប្រទេសមួយ មិនអាចទាមទារត្រឹមអ្នកដឹកនាំពូកែនោះទេ គឺតម្រូវឱ្យមានប្រតិបត្តិករដ៏ខ្លាំងពូកែទៀត ទើបអាចធ្វើ ឱ្យការដឹកនាំប្រទេសទទួលបានជោគជ័យ និងរីកចម្រើន។
ឈរលើទស្សនទានប្រមូលផ្តុំកម្លាំងធនធានមនុស្សនេះហើយ ទើបគេមើលឃើញថា រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន សម្បូរទៅដោយធនធានមនុស្សទាំងចាស់ និងក្មេង ក្នុងការ រួមគ្នា ដើម្បីកសាងសង្គមជាតិឱ្យទទួលបានការរីកចម្រើនលូតលាស់ ជម្នះការលំបាក និងឧបសគ្គ ទាំងឡាយដោយជោគជ័យ៕