សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យបន្តផ្តល់ដីសម្បទានសង្គមកិច្ចដល់ពលរដ្ឋ, សង់ផ្ទះជូនអតីត យុទ្ធជន, ពន្លឿនហេដ្ឋារចនាសម្ព័ន្ធនៅរុនតាឯក-ពាក់ស្នែង និងឆ្វៀលដីទន្លេសាបឲ្យរួចរាល់ មុនចុង ខែឧសភា ឆ្នាំ២០២៣

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ នេះ បានបន្តលើកទឹកចិត្ត និងគាំទ្រគម្រោងសាងសង់លំនៅឋានតម្លៃសមរម្យសំដៅលើកកម្ពស់ សិទ្ធិរបស់ប្រជាពលរដ្ឋ ក្នុងការទទួលបានលំនៅឋានសមរម្យ និងជំរុញឲ្យបន្តអនុវត្តកម្មវិធីសម្បទាន ដីសង្គមកិច្ច ដើម្បីចែកដីជូនប្រជាពលរដ្ឋក្រីក្រដែលខ្វះដី និងបន្តអនុវត្តចែកដី និងផ្ទះជូនកងកម្លាំង ប្រដាប់អាវុធកំពុងឈរជើងនៅតាមព្រំដែន។

ការណែនាំរបស់សម្តេចតេជោ ធ្វើឡើងក្នុងឱកាសអញ្ជើញបិទ សន្និបាតបូកសរុបលទ្ធផលការ ងាររបស់​ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២។

សម្តេចបានថ្លែងថា «ត្រូវបន្តអនុវត្តនូវនយោបាយផ្តល់ដីសម្បទានសង្គមកិច្ច ជូនចំពោះប្រជាពល រដ្ឋដែលខ្វះដីពិតប្រាកដ ហើយត្រូវកំណត់មុខសញ្ញានៃការផ្តល់ដីឲ្យ ដើម្បីឲ្យពួកគាត់មានដីពិតប្រាកដ ក្នុងការកសាងជីវភាព។ ឯមួយទៀត យើងបន្តកសាងផ្ទះ ជូនកម្លាំងប្រដាប់អាវុធរបស់យើង ដែលឈរ ជើងនៅតាមព្រំដែន ជាមួយនោះយើងក៏នឹងបន្តកសាងផ្ទះសំរាប់ អតីតយុទ្ធជន ឲ្យពួកគាត់មានផ្ទះ សំបែង […] កន្លែងដែលការពារព្រំដែនបានល្អបំផុត គឺជាកន្លែងដែលមានប្រជាជនរស់នៅនោះឯង»

សម្តេចនាយករដ្ឋមន្ត្រី បានណែនាំក្រសួងរៀបចំដែនដី និងអាជ្ញាធរពាក់ព័ន្ធ ត្រូវជំរុញការអភិរក្សនៅ តំបន់រមណីយដ្ឋានអង្គរ ស្របគ្នានឹងការអភិវឌ្ឍ នៅតំបន់អភិវឌ្ឍរុនតាឯក និងតំបន់ពាក់ស្នែក ជូនបងប្អូនប្រជាពលរដ្ឋដែលស័្មគ្រចិត្ត ចាកចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅតាំងទីលំនៅថ្មី នៅតំបន់នោះ ដោយ អនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវគោលនយោបាយគាំទ្រផ្នែកសង្គមកិច្ច និងផ្នែក ហេដ្ឋារចនសម្ព័ន្ធដែលរាជរដ្ឋាភិបាលបានដាក់ចេញ។

សម្តេចបញ្ជាក់ថា «ខ្ញុំគួរតែបញ្ជាក់តំបន់រុតតាឯក និងតំបន់ពាក់ស្នែង គឺជាតំបន់ដែលយើងទទួល ខុសត្រូវ ក្នុងការកសាងតំបន់នេះ ហើយខ្ញុំសង្ឃឹមថាថ្ងៃក្រោយ នឹងក្លាយជាកូនក្រុង ធ្វើម៉េចដោះ ស្រាយបានទាំងពីរ មួយផ្នែករក្សាបាននូវលក្ខណៈសម្បត្តិ ដែលជាបេតិកភណ្ឌរបស់ពិភពលោក ដែលមិនត្រូវបានបណ្តេញចេញនោះទេ តែទីពីរយើងក៏ដោះស្រាយចំពោះប្រជាពលរដ្ឋដែលចាកចេញ ហើយក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ក៏បានរៀបចំថវិកាសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ […]ឯកឧត្តម ជា សុផារ៉ា ត្រូវធ្វើការងារនេះឲ្យបានជោគជ័យ ហើយខ្ញុំនឹងបន្តតាមមើលរឿងនេះ»

សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំក្រសួងរៀបចំដែនដី និងអាជ្ញាធរពាក់ព័ន្ធ ត្រូវបន្តដោះ ស្រាយបញ្ហា ជូនប្រជាជនដែលរស់នៅជាភូមិករ នៅជុំវិញបឹងទន្លេសាប ដោយធ្វើបច្ចុប្បន្នភាព ផែនទីតាមខេត្តនីមួយៗ កែសម្រួលព្រំប្រទល់តំបន់៣ ព្រំប្រទល់តំបន់២ និងកាត់ឆ្វៀលទីតាំងដី ដែលប្រជាជនរស់នៅពីយូរលង់មកហើយក្នុងតំបន់៣ និងតំបន់២ ឱ្យចប់នៅចុងខែឧសភា ឆ្នាំ២០២៣។

សម្តេចតេជោសង្កត់ធ្ងន់យ៉ាងដូច្នេះថា «បណ្តាខេត្តដែលខ្ញុំបានដើរគ្រប់ខេត្តហើយ [ខេត្តជាប់បឹងទន្លេ សាប] ខេត្តមួយៗត្រូវធ្វើផែនមួយៗ កន្លែងណាកាត់ឆ្វៀលឲ្យប្រជាជន រួមទាំងអ្នករស់នៅក្នុងតំបន់៣ រកវិធីធ្វើយ៉ាងណាកាត់ឆ្វៀលឲ្យគាត់ ត្រូវធ្វើឲ្យស្រូត។ ខ្ញុំដាក់កំណត់ កុំអូសបន្លាយយូរពេក ព្រោះ ឆ្នាំនេះខ្ញុំបានចេញបញ្ជាលើបញ្ហានេះក្នុងខែ៥ ឥឡូវខ្ញុំដាក់កណត់ថា នៅចុងខែឧសភា ឆ្នាំ២០២៣ ត្រូវធ្វើឲ្យរួចរាល់គ្រប់ខេត្ត និងទូទាំងប្រទេសទាំងអស់ ក្នុងតំបន់ទន្លេសាប»

សម្តេចតេជោបញ្ជាក់ថា ការដោះស្រាយបញ្ហា ជូនប្រជាជនដែលរស់នៅជាភូមិករ នៅជុំវិញបឹង ទន្លេសាបនេះ ជាផលប្រយោជន៍របស់ប្រជាពលរដ្ឋ ដែលអាចដោះស្រាយបានទាំងពីរទិសដៅ ដោយទិសម្ខាងរក្សាបាននូវបឹងទន្លេសាប និងម្ខាងទៀត គឺប្រជាពលរដ្ឋដែលរស់នៅយូរយាហើយ ទទួលបានសិទ្ធិកាន់កាប់ដីធ្លីរបស់ពួកគាត់។

គិតពីចាប់ផ្តើមអនុវត្តដល់ដំណាច់ខែវិច្ឆិកា ឆ្នាំ២០២២ លទ្ធផលការអនុវត្តវិធានការទប់ស្កាត់ការ ទន្ទ្រានដីរដ្ឋក្នុងដែនព្រៃលិចទឹកតំបន់ទន្លេសាប នៃខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តកំពង់ធំ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប ដោយរាជរដ្ឋាភិបាលបានសម្រេចកែសម្រួល ព្រំប្រទល់តំបន់៣ និងតំបន់២ នៃបឹងទន្លេសាបសរុបទំហំ ២ ៤៩៤០ហិកតា ៦២អា ៩៧សង់ទីអា ផ្តល់ជូនប្រជាពលរដ្ឋចំនួន ១៥ ៦៦១គ្រួសារ ក្នុងនោះផ្ទៃដីទំហំ ១១ ២៥៥ហិកតា ២៩សង់ទីអា ២៩អា ផ្ដល់ជាកម្មសិទ្ធិជូនប្រជាពលរដ្ឋចំនួន១២ ០៤១គ្រួសារ និងផ្ទៃដីទំហំ ១៣ ៦៨៥ហិកតា ៣៣អា ៦៨សង់ទីអា និងផ្តល់ជាសិទ្ធិកាន់កាប់និងអាស្រ័យផលជូនប្រជាពលរដ្ឋចំនួន៥ ៣០៨ គ្រួសារ ដូចខាងក្រោម៖

* ខេត្តកំពង់ឆ្នាំង៖ កាត់ឆ្កៀលផ្ទៃដីទំហំ ២៥៣ហិកតា ១៨អា ២៩សង់ទីអា ចេញពីតំបន់៣ និងផ្តល់ ជាកម្មសិទ្ធិជូនប្រជាពលរដ្ឋចំនួន ១ ៦៨៨គ្រួសារ និងកែសម្រួលផ្ទៃដីទំហំ ៣ ៣៩១ហិកតា ចេញ ពីតំបន់៣បញ្ចូលមកក្នុងតំបន់២ និងផ្ដល់ជាសិទ្ធិប្រើប្រាស់និងអាស្រ័យផលជូនប្រជាពលរដ្ន ឋ១៦៨៨គ្រួសារខាងលើ ស្ថិតនៅឃុំសំរោងសែន និងឃុំផ្លូវទូក ស្រុកកំពង់លែង

* ខេត្តពោធិ៍សាត់៖ បានកែសម្រួលផ្ទៃដីទំហំ ៣ ៤៤៨ហិកតា ៧៧អា ចេញពីតំបន់៣បញ្ចូលមកក្នុង តំបន់២ និងផ្តល់ជាសិទ្ធិ និងអាស្រ័យផលជូនប្រជាពលរដ្ឋចំនួន ១៦៥៨គ្រួសារ ស្ថិតនៅឃុំកំពង់ ពោធិ៍ ឃុំកំពង់លួង ឃុំអន្សាចំបក់ និងឃុំអូរសណ្តាន់ ស្រុកក្រគរ, ឃុំកញួរ ឃុំរាំងទិល ឃុំស្យា និងឃុំស្រែស្ដូក ស្រុកកណ្ដៀង និងឃុំបឹងបត់កណ្ដាល ឃុំមេទឹក និងឃុំអូរតាប៉ោង ស្រុកបាកាន

*ខេត្តកំពង់ធំ៖ បានកែសម្រួលផ្ទៃដីទំហំ ១០ ០១៤ហិកតា ១៦អា ចេញពីតំបន់២ បញ្ចូលមកក្នុង តំបន់១ និងផ្តល់ជាកម្មសិទ្ធិជូនប្រជាពលរដ្ឋចំនួន ៩១៤៤គ្រួសារ ស្ថិតនៅភូមិសាស្ត្រស្រុកស្ទោង ស្រុកកំពង់ស្វាយស្រុកសន្ទុក និងស្រុកបារាយណ៍ និងបានកែសម្រួលផ្ទៃដីទំហំ៦ ៣៨៥ហិកតា ស្មើនឹង២ ០២៥ក្បាលដីចេញពីតំបន់៣ បញ្ចូលមកក្នុងតំបន់២ និងផ្តល់សិទ្ធិកាន់កាប់និងអាស្រ័យ ផលជូនប្រជាពលរដ្ឋចំនួន ១ ៧៤៩គ្រួសារ ស្ថិតនៅស្រុកតាំងគោក និងស្រុកកំពង់ស្វាយ

* ខេត្តបាត់ដំបង៖ បានកែសម្រួលផ្ទៃដីទំហំ ៤០២ហិកតា ៤០អា ចេញពីតំបន់៣បញ្ចូលមកក្នុង តំបន់២ និងផ្តល់ជាសិទ្ធិប្រើប្រាស់និងអាស្រ័យផលជូនប្រជាពលរដ្ឋចំនួន១៩១ គ្រួសារ ស្ថិតនៅឃុំ ព្រែកហ្លួង ឃុំព្រែកនរិន្ទ និងឃុំពាមឯក ស្រុកឯកភ្នំ និងបានកែសម្រួលផ្ទៃដីទំហំ៩៨៧ហិកតា ៩៥អា ចេញពីតំបន់២ បញ្ចូលមកក្នុងតំបន់១ និងផ្តល់ជាកម្មសិទ្ធិជូនប្រជាពលរដ្ឋចំនួន១២០៩ គ្រួសារ ស្ថិតនៅឃុំព្រៃតូច ឃុំកកោះ ឃុំតាលាស់ និងឃុំជ្រៃ ស្រុកមោងឬស្សី

* ខេត្តបន្ទាយមានជ័យ៖ បានកែសម្រួលផ្ទៃដីទំហំ៥៨ហិកតា ១៦អា ៦៨សង់ទីអា ចេញពីតំបន់៣ បញ្ចូលមកក្នុងតំបន់២និងផ្តល់ជូនជាសិទ្ធិប្រើប្រាស់និងអាស្រ័យផលជូនប្រជាពលរដ្ឋចំនួន២២គ្រួសារ ស្ថិតនៅភូមិកាបៅ និងភូមិកំពង់ក្រសាំង ឃុំលៀប ស្រុកព្រះនេត្រព្រះ៕