លោក គីម ជុងអ៊ុន បង្ហើបពីគោលដៅថ្មីសម្រាប់យោធាកូរ៉េខាងជើង ក្នុងឆ្នាំ២០២៣


 (សេអ៊ូល)៖  តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌ មាន AFP​ នៅថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០២២ គឺ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាន បង្ហើបពីគោលដៅថ្មីមួយសម្រាប់យោធានៃប្រទេសរបស់លោក ក្នុងឆ្នាំ២០២៣ នាឱកាសដឹកនាំកិច្ច ប្រជុំគណបក្សពលករដែលនេះជាសញ្ញាបង្ហាញថាទីក្រុងព្យុងយ៉ាងនឹងបង្កើនការធ្វើតេស្ដអាវុធនៅឆ្នាំថ្មីខាងមុខ។

នៅក្នុងសេចក្ដីរាយការណ៍របស់ខ្លួននៅថ្ងៃពុធនេះប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានឱ្យ ដឹងទៀតថាលោក គីម បានសង្កត់ធ្ងន់ពីគោលការណ៍នៃនយោបាយ ការបរទេស និងគោលដៅថ្មី សម្រាប់ការពង្រឹងសមត្ថភាពស្វ័យការពារឱ្យកាន់តែរឹងមាំនៅឆ្នាំ២០២៣។ KCNA​ មិនបានបញ្ជាក់ លម្អិតថាតើអ្វីទៅជាគោលដៅយោធាថ្មីរបស់ កូរ៉េខាងជើងនោះទេ ប៉ុន្តែការកត់សម្គាល់របស់លោក គីម អាចបញ្ជាក់បានថាកូរ៉េខាងជើងនឹងបន្តបង្កើនការធ្វើតេស្ដ និងអភិវឌ្ឍសមត្ថភាពយោធារ បស់ខ្លួន។

កូរ៉េខាងជើង នៅក្នុងឆ្នាំ២០២២នេះបានធ្វើតេស្ដបាញ់មីស៊ីលរាប់សិបគ្រាប់ ក្នុងតួលេខច្រើនបំផុត មួយមិនធ្លាប់មានពីមុនមក ហើយភាគច្រើននៃមីស៊ីលដែលត្រូវបានធ្វើតេស្ដ គឺធ្វើឡើងដើម្បីអភិវឌ្ឍ អាវុធយុទ្ធសាស្ត្រ នៅក្រោមផែនការរយៈពេល ៥ឆ្នាំដែលដាកចេញដោយគណបក្សពលករ កាលពី ដើមឆ្នាំ២០២១។ ការធ្វើតេស្ដទាំងនេះក្នុងនោះរួមមាន អាវុធនុយក្លេអ៊ែរតាក់ទិក មីស៊ីលផ្លោងអន្តរ ទ្វីប ICBM ស៊េរីថ្មី មីស៊ីលល្បឿនលឿនជាងសំឡេង នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ និងការបាញ់បង្ហោះផ្កាយរណប ស៊ើបការណ៍៕