(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ បានចេញ សេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២៨ ខែធ្នូ ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣។
ក្រសួងបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា បន្តទទួលរងឥទ្ធិពលពីទ្រនុងនៃសម្ពាធខ្ពស់ (ចិន) នៅក្នុង កម្រិតបង្គួរ និងខ្យល់មូសុងឦសាន្ត ក្នុងកម្រិតមធ្យម។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖
១៖ តំបន់ទំនាបកណ្តាល
* សីតុណ្ហភាពអប្បបរមា មានពី ១៨-២២ °C
* សីតុណ្ហភាពអតិបរមា មានពី ២៨-៣២ °C
* ធាតុអាកាសចុះត្រជាក់ក្នុងកម្រិតមធ្យម ។
២៖ តំបន់ខ្ពង់រាប
* សីតុណ្ហភាពអប្បបរមា មានពី ១៥-១៩ °C
* សីតុណ្ហភាពអតិបរមា មានពី ២៨-៣២ °C
* ធាតុអាកាសចុះត្រជាក់ក្នុងកម្រិតបង្គួរ។ ខេត្តមណ្ឌលគិរី
ខេត្តរតនគិរី ខេត្តព្រះវិហារ និងខេត្តឧត្តរ មានជ័យ សីតុណ្ហភាពអប្បបរមា
មានក្នុងរង្វង់ ១៥-១៧°C នាពេលព្រឹក និងយប់។
៣៖ តំបន់មាត់សមុទ្រ
* សីតុណ្ហភាពអប្បបរមា មានពី ១៩-២២ °C
* សីតុណ្ហភាពអតិបរមា មានពី ២៩-៣២ °C
* អាកាសធាតុចុះត្រជាក់ក្នុងកម្រិតខ្សោយ។
ជាមួយគ្នានេះ ក្រសួងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមយកចិត្តទុកដាក់ប្រុងប្រយ័ត្ន ព្រមទាំង ថែរក្សាសុខភាព ចំពោះស្ថានភាពធាតុអាកាស ដែលនៅតែបន្តចុះត្រជាក់៕