ប្រមុខការទូតរុស្ស៉ីប្រាប់អ៊ុយក្រែន លើកឡើងថា ចង់បំពេញតាមសំណើរបស់មូស្គូ ដោយខ្លួនឯង ឬចង់ឱ្យកងទ័ពរុស្ស៉ីសម្រេចជំនួស


(មូស្គូ)៖  តាមរដ្ឋមន្ត្រីការបរទេសរុស្ស៉ី ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP​ នៅ ថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ២០២២ បានអោយដឹងថា សំណើរបស់ទីក្រុងមូស្គូ សម្រាប់កិច្ចចរចាសន្តិ ភាពនៅក្នុងប្រទេសអ៊ុយក្រែន គឺទីក្រុងកៀវបានដឹងយ៉ាងច្បាស់ ហើយវាអាស្រ័យទៅលើអ៊ុយក្រែន ថាតើពួកគេចង់ សម្រេចវាដោយខ្លួនឯង ឬក៏ទុកឱ្យកងទ័ពរុស្ស៉ីជាអ្នកសម្រេចជំនួស។

ធ្វើការកត់សម្គាល់ខាងលើរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ ត្រូវបានដកស្រង់ ចេញផ្សាយបន្តដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃចន្ទសប្ដាហ៍នេះ។ លោក ឡាវរ៉ូវ បានគូសបញ្ជាក់ដូច្នេះថា «សំណើរបស់យើងសម្រាប់ការធ្វើវិ​យោធកម្ម​ និង​ប​ដិ​ណា​ហ្ស៊ី​នីយកម្មនៅ ក្នុងប្រទេសអ៊ុយក្រែន​ ក៏ដូចជាការលុបបំបាត់ការគំរាមកំហែងដល់សន្តិសុខរុស្ស៉ី ក្នុងនោះរួមមានទាំង ទឹកដីថ្មីរបស់យើង គឺសត្រូវបានដឹងយ៉ាងច្បាស់…ដូច្នេះវាជារឿងងាយស្រួលបំផុត នោះគឺពួកគេ ចង់សម្រេចវាដោយខ្លួនឯង ឬក៏ទុកឱ្យកងទ័ពរុស្ស៉ីជាអ្នកសម្រេចជំនួស»

សូម្រាបថា រុស្ស៉ី បានហៅការឈ្លានពានរបស់ខ្លួននៅអ៊ុយក្រែនថាជាការធ្វើប្រតិបត្តិការយោធា ពិសេស ដើម្បីធ្វើវិ​យោធកម្ម​ និង​ប​ដិ​ណា​ហ្ស៊ី​នីយកម្ម ហើយកាលពីខែកញ្ញា កន្លងទៅ ទីក្រុងមូស្គូ បានប្រកាសកាត់យកទឹកដីអ៊ុយក្រែនចំនួន៤តំបន់ មកដាក់បញ្ចូលក្នុងឧបសម្ព័ន្ធរបស់ខ្លួនមានដូចជា ដូណេត (Donetsk), លូហាន (Luhansk), ហ្សាប៉ូរីសហ្ស៉ីយ៉ា (Zaporizhzhia) និងតំបន់ខឺសុន (Kherson) បន្ទាប់ពីការបោះឆ្នោតប្រជាមតិមួយដែលលោកខាងលិច និងអ៊ុយក្រែនចាត់ទុកជា ទង្វើខុសច្បាប់៕