(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញ ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមន្រ្តីនគរបាលជាតិជាអធិការនគរបាលខណ្ឌបឹងកេងកង អធិការ នគរបាលខណ្ឌទួលគោក និងអធិការនគរបាលខណ្ឌព្រែកព្នៅ។
សេចក្តីប្រកាសរបស់សម្តេចក្រឡាហោម ដែលទទួលបាននៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ បានសម្រេចដូចខាងក្រោម៖
*ទី១៖ តែងតាំងលោក ឈិន គឹមធុយ ពីអធិការនគរបាលខណ្ឌព្រែកព្នៅ ជាស្នងការរងនគរបាល រាជធានីភ្នំពេញ
*ទី២៖ ផ្ទេរភារកិច្ចលោក ស៊ឹម ពិសិដ្ឋ ពីអធិការនគរបាលខណ្ឌបឹងកេងកង ទៅជាអធិការនគរបាល ខណ្ឌទួលគោក
*ទី៣៖ ផ្ទេរភារកិច្ចលោក សុខ ហេង ពីអធិការនគរបាលខណ្ឌទួលគោក ទៅជាអធិការនគរបាល ខណ្ឌព្រែកព្នៅ
*ទី៤៖ តែងតាំងលោក វុឌ្ឈ ផូសារវ័ន្ត ពីអធិការរងនគរបាលខណ្ឌច្បារអំពៅ ទៅជាអធិការនគរបាល ខណ្ឌបឹងកេងកង៕