ក្រសួងកាងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាសផ្តល់អាហារូបករណ៍ជាង២ម៉ឺនកន្លែង សម្រាប់សិស្សជាប់ ឬធ្លាក់បាក់ឌុប
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាល្ងាចថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ បាន សេចក្តីជូនដំណឹងស្តីពីការជ្រើសរើសបេក្ខជនចំនួន ២៤ ២៣៨ នាក់ តាមប្រភេទនៃកម្រិតសិក្សា នីមួយៗ ឱ្យទទួលអាហារូបករណ៍ ចូលរៀននៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់ឆ្នាំសិក្សា២០២២-២០២៣។
នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងកាងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងទៀតថា ក្រសួង នឹងជ្រើសរើសបេក្ខជនចំនួន ២៤ ២៣៨ នាក់ ឱ្យទទួលអាហារូបករណ៍ចូលរៀនកម្រិតសញ្ញា បត្របច្ចេកទេស និងវិជ្ជាជីវៈ ១ (C1) ២ (C2) និង៣ (C3) កម្រិតសញ្ញាបត្រជាន់ខ្ពស់/បរិញ្ញាបត្ររង បច្ចេកទេស/ឯកទេស (HDT/S) និងកម្រិតបរិញ្ញាបត្របច្ចេកវិទ្យា/ឯកទេស/សញ្ញាបត្រវិស្វករ (BT/S/BE) ទៅតាមចំនួន ជំនាញ/មុខរបរ និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ៕
ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងកាងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៖