វៀតណាម ចាប់ខ្លួនអតីតឯកអគ្គរដ្ឋទូតប្រចាំប្រទេសជប៉ុន ពីបទពុករលួយ

 (ហាណូយ)៖  តាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Nikkei នៅថ្ងៃសុក្រ ទី២៣ ខែធ្នូ ឆ្នាំ២០២២ បានអោយដឹងថា វៀតណាម បានចាប់ខ្លួនអតីតឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំប្រទេសជ ប៉ុន ដោយចោទប្រកាន់ថាបានទទួលសំណូក នៅពេលរៀបចំ ជើងហោះហើរនៃការធ្វើមាតុភូមិ និវត្តន៍ អំឡុងការឆ្លងរាតត្បាតខ្លាំងនៃជំងឺកូវីដ១៩។

អតីតឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសជប៉ុន លោក វូ ហុង ណាំ (Vu Hong Nam) និងមន្ត្រី មួយចំនួនទៀត ត្រូវបានសង្ស័យថាបានទទួល សំណូកពីមនុស្សមួយចំនួន ជាថ្នូរនឹងការផ្ដល់ អាទិភាពជើងហោះហើរសម្រាប់ពលរដ្ឋវៀតណាម ដែលបានជាប់គាំង នៅពេលបណ្ដាប្រទេស នៅជុំវិញ ពិភពលោកនាំគ្នាដាក់ចេញវិធានការបិទខ្ទប់ប្រឆាំងកូវីដ១៩។

គួរបញ្ជាក់ថា លោក វូ ហុង ណាំ បានបំពេញការងារជាឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសជប៉ុន នៅឆ្នាំ២០១៨ ហើយលោកក៏ធ្លាប់ជា អនុរដ្ឋមន្ត្រីការបរទេសវៀតណាមផងដែរ៕