(ភ្នំពេញ)៖ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តី និងជាប្រធានគណៈកម្មការ ទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជាប្រចាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដឹកនាំគណៈប្រតិភូនាំ យកថវិកាចំនួន ៨២,៧០៣ ដុល្លារអាមេរិក ដែលបានមកពីការរៀបចំព្រឹត្តិការណ៍ «រាត្រីសមោ សរសប្បុរសធម៌» នៅខេត្តសៀមរាប កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ មកប្រគល់ជូនលោក Dr. DENIS LAURENT អគ្គនាយកមន្ទីរពេទ្យគន្ធបុប្ផា។
ក្នុងកម្មវិធីប្រគល់និងទទួល នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ក៏បានថ្លែងផងដែរថា នេះគឺជាចូលរួមចំណែកតូចមួយក្នុងការជួយគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា ព្រោះថាមន្ទីរពេទ្យត្រូវចំណាយថវិកាជាច្រើនក្នុងការពិនិត្យព្យាបាលជូនកុមារកម្ពុជាដែលមានជំងឺដោយឥតគិតថ្លៃ។ នាឱកាសនេះផងដែរលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ក៏បានរំលឹកនូវ គុណូប ការៈរបស់លោកវេជ្ជបណ្ឌិត Beat Richner និងវេជ្ជបណ្ឌិត Peter Studer ស្ថាបនិកនៃមូលនិធិមន្ទីរ ពេទ្យគន្ធបុប្ផាចាប់តាំងពីឆ្នាំ១៩៩២មក ហេីយលោកស្រីក៏បានធ្វើទស្សនកិច្ចស្វែងយល់អំពី ដំណើរការនៃមន្ទីរពេទ្យគន្ធបុប្ផា និងសួរសុខទុក្ខកុមារដែលមានជំងឺបេះដូង ដែលបានវះកាត់រួច និងទទួលការព្យាបាលពីក្រុមគ្រូពេទ្យ។
ចុងក្រោយលោកអគ្គនាយក DENIS LAURENT តាងនាមឲ្យគណៈគ្រប់គ្រងមន្ទីរពេទ្យគន្ធបុប្ផា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកស្រីបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ថ្នាក់ដឹកនាំ មន្រ្តីរាជការលោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី ទាំងអស់នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានលះបង់កំលាំងកាយចិត្ត ស្មារតី ពេលវេលា ក្នុងការរៀបចំព្រឹត្តិការណ៍ រាត្រីសមោស រសប្បុរសធម៌ នៅខេត្តសៀមរាប ដើម្បីស្វែងរកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា៕