(សេអ៊ូល)៖ យោងតាម KCNA ដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃ អង្គារ ទី២០ ខែធ្នូ ឆ្នាំ២០២២ បញ្ជាក់ថា កូរ៉េខាងជើង នៅថ្ងៃអង្គារនេះបានរិះគន់កូរ៉េខាងត្បូង សម្រាប់ការព្យាយាមបំផ្លាញការអភិវឌ្ឍអាវុធរបស់ខ្លួន ដោយបញ្ជាក់ថា ការដាក់ទណ្ឌកម្មនឹងមិន អាចបញ្ឈប់កម្មវិធីមីស៊ីលនៃរបបដឹកនាំលោក គីម ជុងអ៊ុន នោះទេ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ដោយផ្អែកលើការស្រង់សម្ដីពីអ្នកនាង គីម យ៉ូជុង (Kim Yo Jong) ប្អូនស្រីលោក គីម ជុងអ៊ុន បាន ឱ្យដឹងទៀតថាគំនិតផ្ដួចផ្ដើមរបស់ទីក្រុងព្យុងយ៉ាង ដើម្បី អភិវឌ្ឍផ្កាយរណបស៊ើបការណ៍ គឺជាអាទិភាពចម្បងពាក់ព័ន្ធដោយផ្ទាល់នឹងសន្តិសុខជាតិ។ អ្នកនាង គីម បន្ថែមថាកូរ៉េខាងត្បូងអាចនឹងស្រែកទាមទាររកកិច្ចសហប្រតិបត្តិការមួយចំនួនជា លក្ខណៈអន្តរជាតិ និងព្យាយាមដាក់ទណ្ឌកម្ម បន្ថែមលើកូរ៉េខាងជើង ប៉ុន្តែទណ្ឌកម្មមិនអាចបញ្ឈប់ កូរ៉េខាងជើងបាននោះទេ ហើយវាក៏មិនមែនជារឿងថ្មីថ្មោងនោះដែរ។
គួរបញ្ជាក់ថា ការកត់សម្គាល់របស់អ្នកនាង គីម យ៉ូជុង ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកូរ៉េ ខាងជើង បានបាញ់សាកល្បងមីស៊ីលបាលិស្ទីគ រយៈចម្ងាយមធ្យមចំនួន២គ្រាប់ ដែលទីក្រុងព្យុង យ៉ាងជាការធ្វើតេស្ដដ៏មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍផ្កាយរណបស៊ើបការណ៍៕