កូរ៉េខាងជើង ថ្កោលទោស «យុទ្ធសាស្ត្រសន្តិសុខជាតិថ្មី» របស់ជប៉ុន និងព្រមានចាត់វិធានការយោធា

 (សេអ៊ូល)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ២០២២ បានអោយដឹងថា កូរ៉េខាងជើង បានថ្កោលទោស «យុទ្ធសាស្ត្រសន្តិសុខជាតិថ្មី» របស់ ជប៉ុនថាជាការគំរាមកំហែងដល់បរិយាកាសសន្តិសុខក្នុងតំបន់ អមជាមួយការព្រមានចាត់វិធានការ យោធាឆ្លើយតបយ៉ាងម៉ឺងម៉ាត់។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA នៅថ្ងៃអង្គារនេះ អ្នក នាំពាក្យម្នាក់មកពីក្រសួងការបរទេសកូរ៉េខាងជើង បានគូសបញ្ជាក់ដូច្នេះថា «ជប៉ុនកំពុងបង្កឱ្យមាន វិបត្តិសន្តិសុខធ្ងន់ធ្ងរនៅលើតំបន់ឧបទ្វីបកូរ៉េ និងតំបន់អាស៊ីបូព៌ា តាមរយៈការអនុម័តយុទ្ធសាស្ត្រ សន្តិសុខថ្មីមួយ ដែលទទួលស្គាល់ពីសមត្ថភាពវាយប្រហារបង្ការទុកជាមុនប្រឆាំងនឹងប្រទេសដទៃ»

អ្នកនាំពាក្យរូបនេះបន្តទៀតថា បរិយាកាសសន្តិសុខក្នុងតំបន់មានការប្រែប្រួលយ៉ាងខ្លាំង ដោយ សារតែគោលនយោបាយថ្មីរបស់ជប៉ុនដែលជាទង្វើ បំពានលើធម្មនុញ្ញ UN និងជាបញ្ហាប្រឈមធ្ងន់ ធ្ងរដល់សន្តិភាពអន្តរជាតិ ហើយថាកូរ៉េខាងជើងមានសិទ្ធិដើម្បីចាត់វិធានការយោធាយ៉ាងម៉ឺងម៉ាត់ សំដៅការពារសិទ្ធិជាមូលដ្ឋានរបស់ខ្លួន ក៏ដូចជាឆ្លើយតបទៅនឹងបរិយាកាសសន្តិសុខស្មុគស្មាញក្នុង តំបន់៕