អ៊ុយក្រែន បង្កើនការប្រុងជើងការខ្ពស់នៅតាមតំបន់ព្រំដែន ខណៈលោក ពូទីន បំពេញទស្សនកិច្ច ទៅកាន់បេឡារុស


 (កៀវ)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០២២ បានអោយដឹងថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាកិច្ចការ ពារព្រំដែន គឺជាអាទិភាពជានិរន្តរ៍ ហើយប្រទេសរបស់លោកបានត្រៀមខ្លួន ជាស្រេចសម្រាប់ សេណារីយ៉ូទាំងឡាយ ជាមួយរុស្ស៉ី ក៏ដូចជាបេឡារុសដែលជាសម្ព័ន្ធមិត្តរបស់ទីក្រុងមូស្គូ និងដែល ទីក្រុងកៀវ បានព្រមានថាអាចនឹងចូលរួមនៅ ក្នុងសង្រ្គាមសព្វថ្ងៃ។

លោក ហ្សេលេនស្គី ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងសុន្ទរកថាតាមវីដេអូមួយកាលពីយប់ថ្ងៃ អាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ទៅកាន់ប្រជាជនអ៊ុយក្រែន អមជាមួយការអំពាវនាវឱ្យបណ្ដា ប្រទេសលោកខាងលិចបញ្ជូនអាវុធបន្ថែម ក្នុងនោះរួមមានប្រព័ន្ធអាវុធការពារដែនអាកាសមក ឱ្យទីក្រុងកៀវជាបន្ទាន់ ដើម្បីទប់ទល់ នឹងការទម្លាក់គ្រាប់បែកពីសំណាក់រុស្ស៉ី ខណៈនៅព្រឹកថ្ងៃ ចន្ទនេះដែរ ស៊ីរ៉ែនប្រកាសអាសន្នបានបន្លឺសំឡេងឡើង នៅក្បែររដ្ឋធានីកៀវ និងតំបន់ភាគខាងកើត ប្រទេសអ៊ុយក្រែន។

នៅក្នុងសុន្ទរកថាដដែល លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា «កិច្ចការពារព្រំដែនរបស់ យើង ទំាងជាមួយរុស្ស៉ី និងបេឡារុស គឺជាអាទិភាពជានិរន្តរ៍របស់ យើង…យើងត្រៀមខ្លួនជា ស្រេចសម្រាប់គ្រប់សេណារីយ៉ូដែលអាចនឹងកើតឡើង»