(ព្រះវិហារ)៖ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រ្តីក្រសួងទំនាក់ ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានប្រារព្ធពិធីអុជធូបថ្វាយគ្រឿងសក្ការៈ និងបួង សួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនប្រទេសជាតិ និងប្រមុខដឹកនាំប្រទេសកម្ពុជា នៅប្រាសទ កោះកេរ្តិ៍ ដែលមានទីតាំង ស្ថិតនៅភូមិស្រយង់ជើង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ នៅ ព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២នេះ។
ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន ក៏បានជួបសំណេះសំណាលជាមួយអាជីវករ ឆ្មាំប្រាសាទ អ្នកមគ្គុ ទ្ទេសទេសចរណ៍ បុគ្គលិកជួសជុល និងថែទាំប្រាសាទ បុគ្គលិកបេតីកភណ្ឌពិភពលោកប្រចាំនៅ តំបន់អង្គរ បុគ្គលិករបស់អាជ្ញាធរ អប្សារាប្រចាំនៅតំបន់អង្គរ ប្រជាពលរដ្ឋ កុមារា កុមារី កងកម្លាំង ប្រដាប់អាវុធផ្នែកការពារសន្តិសុខ សណ្តាប់ធ្នាប់ប្រចាំការនៅតំបន់នោះ និងបានផ្តាំផ្ញើឲ្យប្រជា ពរដ្ឋទាំងអស់ត្រូវចេះថែទាំសុខភាព និងគោរពឲ្យបានតាមវិធានការណ៍ ៣ការពារ និង៣កុំ ដើម្បី ជៀសផុតពីជំងឺឆ្លងផ្សេងៗ។
លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបួងសួងថ្វាយព្រះពរជ័យ ថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត និងគោរពប្រគេនពរ ដល់ព្រះសង្ឃគ្រប់ ព្រះអង្គ និងគោរពជូនពរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំ សមាជិក-សមាជិកា ព្រឹទ្ធ សភា រដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខ សន្តិភាព និងសេច ក្តីចម្រើនគ្រប់ៗគ្នា ជាពិសេសសូមឲ្យប្រទេសជាតិរួចផុតពីជំងឺដង្កាត់ គ្រោះកាចចង្រៃ ជៀសផុត ពីគ្រោះរាំងស្ងួត និងសម្បូរសប្បាយជានិច្ចនិរន្ត៕