អ៊ុយក្រែន​និយាយ​ថា​ ការ​បាញ់​ផ្លោងរបស់រុស្ស៉ី​ចូលទីក្រុង Kherson សម្លាប់​មនុស្ស​ពីរ​នាក់​ និងកាត់​ផ្តាច់ថាមពលអគ្គិសនីទូទាំងទីក្រុង

 (កៀវ)៖  យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ ឆ្នាំ២០២២ អោយដឹងថា មន្ត្រីអ៊ុយក្រែនបាននិយាយថា ការបាញ់ផ្លោងរបស់រុស្ស៊ីនៅថ្ងៃ ព្រហស្បតិ៍នេះ​ បានសម្លាប់មនុស្សពីរនាក់នៅកណ្តាលទីក្រុង Kherson ដែលទើបរំដោះបាននៅ ភាគខាងត្បូងប្រទេសអ៊ុយក្រែន។

អនុប្រធានការិយាល័យប្រធានាធិបតី លោក Kirillo Tymoshenko បាននិយាយនៅលើកម្មវិធីផ្ញើ សារ Telegram ថា ជនរងគ្រោះទាំងពីរត្រូវបានសម្លាប់នៅចម្ងាយប្រហែល​១០០ម៉ែត្រ ពីអគាររដ្ឋ បាលក្នុងតំបន់ ដែលត្រូវបានបាញ់ផ្លោងកាលពីថ្ងៃពុធ។

អភិបាលតំបន់ លោក Yaroslav Yanushevich បាននិយាយថា ការបាញ់ផ្លោងបានបណ្តាល ឱ្យដាច់ចរន្តអគ្គិសនីនៅទូទាំងទីក្រុង។

អភិបាលតំបន់រូបនេះនិយាយយ៉ាងដូច្នេះថា «ទីក្រុង Kherson ទាំងមូលគឺគ្មានអគ្គិសនីទេ ដោយ សារតែការទម្លាក់គ្រាប់បែករបស់សត្រូវ។ នាឱកាសដំបូងនេះឧស្សាហកម្មថាមពល នឹងចាប់ផ្តើមស្តារ បណ្តាញថាមពលឡើងវិញឆាប់ៗនេះ»

គួរបញ្ជាក់ថា អ៊ុយក្រែនបានដណ្តើមយកទីក្រុង Kherson មកវិញនៅថ្ងៃទី១១ ខែវិច្ឆិកា ប៉ុន្តែកង កម្លាំងរុស្ស៊ីបានបាញ់ផ្លោងទីក្រុង ពីផ្នែកម្ខាងទៀតនៃទន្លេ Dnipro ចាប់តាំងពីពួកគេបានចាកចេញ ពីទីក្រុង ហើយបានដកខ្លួនចេញពីច្រាំងទន្លេខាងលិច៕