ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ដឹកនាំប្រតិភូកម្ពុជាទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសស្រីលង្កា

 (ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្តម បណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស អញ្ជើញដឹកនាំប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសស្រីលង្ការយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។

គោលបំណង នៃដំណើរទស្សនកិច្ចនេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងសិក្សាបន្ថែមពីស្ថា ប័នធនាគារឥស្លាម ដែលមានបំណងមកសិក្សាមកវិនិយោគលើវិស័យហាឡាលនៅកម្ពុជា ដែល អាចផ្ដល់នូវអត្ថប្រយោជន៍ជាច្រើន ពីធនាគារទាំងនោះ ដូចជាការផ្ដល់ថវិកាកម្ចីទូទៅ គឺមិនមែន សម្រាប់តែឥស្លាមនោះទេ។

ក្នុងដំណើរទស្សនកិច្ចនោះផងដែរ ប្រតិភូកម្ពុជា នឹងមានឱកាសជួបសម្ដែងការគួរសមជាមួយ លោក Radil Wickremesinghe ប្រធានាធិបតីស្រីលង្កា និងលោក Dinesh Gunawardena នាយករដ្ឋ មន្ត្រី នៃប្រទេសស្រីលង្កា។ ជាមួយគ្នានោះ ប្រតិភូកម្ពុជា ក៏នឹងមានជំនួបពិភាក្សាការងាររដ្ឋមន្ត្រី ក្រសួងសុខាភិបាល រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រដ្ឋមន្ត្រីក្រសួងការបរទេសផងដែរ។

បន្ថែមពីនោះ ប្រតិភូកម្ពុជា ក៏មានជំនួបជាមួយ លោក Ajith Gunawardena អគ្គនាយកស្ថាប័ន Ceylinco Education Group ដែលជាស្ថាប័នអប់រំធំជាងគេនៅស្រីលង្កា ដែលមានចំណាប់ អារម្មណ៍ចង់ពង្រឹងកិច្ចប្រតិបត្តិការជាមួយសាកលវិទ្យាល័យ និងមហាវិទ្យាល័យនៅកម្ពុជា និងមាន ជំនួបជាមួយតំណាងស្ថាប័នរដ្ឋ និងឯកជនមួយចំនួនក្នុងប្រទេសស្រីលង្កា៕