(មូស្គូ)៖ យោងតាមការដកស្រង់ផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១២ ខែធ្នូ ឆ្នាំ២០២២ បានអោយដឹងថា ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីបានដកស្រង់សម្តីអ្នកនាំពាក្យ វិមានក្រឹម ឡាំង ដែលបាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះថា រុស្ស៊ីបានចាប់ផ្តើមនូវអ្វីដែល ខ្លួនហៅថាប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន ដោយសារតែការព្រួយបារម្ភរបស់ខ្លួនជុំវិញ កិច្ចព្រមព្រៀងសន្តិភាពរវាងទីក្រុងកៀវ និងក្រុមបំបែកខ្លួនគាំទ្រដោយរុស្ស៊ីមិនត្រូវបានអើពើ។
ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នៅសប្តាហ៍នេះ បានសម្តែងការសោកស្ដាយចំពោះការខក ខានក្នុងការអនុវត្តកិច្ចព្រមព្រៀងទីក្រុងមីនស្ក៍ (Minsk) ដែលរួមមានបទឈប់បាញ់ និងកិច្ចព្រម ព្រៀងកំណែទម្រង់រដ្ឋធម្មនុញ្ញ រវាងទីក្រុងកៀវ និងកងកម្លាំងបំបែកខ្លួនគាំទ្រដោយរុស្ស៊ីនៅភាគ ខាងកើតអ៊ុយក្រែន ដែលបានបែកបាក់គ្នាក្នុងឆ្នាំ២០១៤ និងឆ្នាំ២០១៥ ដោយរុស្ស៊ី បារាំង និង អាល្លឺម៉ង់ នៅដើមដំបូងនៃជម្លោះជាមួយអ៊ុយក្រែន។
នៅពេលអ្នកកាសែតសួរថាតើរុស្ស៊ីយល់ថាខ្លួនត្រូវបានគេ «បញ្ឆោត» ជុំវិញកិច្ចព្រមព្រៀងទីក្រុងមីនស្ក៍ ដែរឬអត់នោះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) បាន និយាយថា «យូរៗទៅវាច្បាស់ណាស់ថាដូច្នេះ។ ហើយជាថ្មីម្តងទៀត លោកប្រធានាធិបតី ពូទីន និងអ្នកតំណាងផ្សេងទៀតរបស់យើង បានបន្តនិយាយពីកិច្ចព្រមព្រៀងនេះ ប៉ុន្តែអ្នកចូលរួមផ្សេង ទៀតនៃដំណើរការចរចាមិនអើពើ។ នេះសុទ្ធតែជាបុព្វហេតុនៃប្រតិបត្តិការយោធាពិសេស»៕