(ភ្នំពេញ)៖ ប្រជាពលរដ្ឋខ្មែររស់នៅប្រទេសជាបន្តបន្ទាប់ថែមទៀត នៅក្នុងសហគមន៍អឺរ៉ុបបានចេញ វីដេអូប្រកាសស្វាគមន៍ និងគាំទ្រជាបន្តបន្ទាប់ ចំពោះដំណើរទស្សនកិច្ចរបស់ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅកាន់ទ្វីបអឺរ៉ុប ខាងមុខនេះ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន នឹងអញ្ជើញដឹកនាំគណៈ ប្រតិភូទៅបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អឺរ៉ុប នៅទីក្រុងព្រុចសែល ប្រទេស ប៊ែលស៊ិក ចាប់ពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ។ សម្តេចក៏មានជំនួបធុរកិច្ចកម្ពុជា និងអឺរ៉ុប ព្រមទាំងជួបសំណេះសំណាលជាមួយពលរដ្ឋខ្មែរ នៅក្នុងសហគមន៍អឺរ៉ុបផងដែរ៕