(ព្រុចសែល)៖ យោងតាមការដកស្រង់ផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៧ ខែធ្នូ ឆ្នាំ២០២២ បានអោយដឹងថា ហុងគ្រី នៅថ្ងៃអង្គារសប្តាហ៍នេះ បានបោះឆ្នោតវេតូ ការផ្តល់ប្រាក់ កម្ចីចំនួន ១៨ពាន់លានអឺរ៉ូ ឬស្មើនឹង១៩ពាន់លានដុល្លារ របស់សហភាពអឺរ៉ុប (EU) សម្រាប់អ៊ុយ ក្រែន ខណៈប្រទេសសមាជិក ២៦ផ្សេងទៀតនៃប្លុកមួយនេះ បានពន្យារពេលការសម្រេចចិត្តលើ ការបញ្ចេញជំនួយរាប់ពាន់លានដល់ទីក្រុងប៊ុយដាប៉ែស (Budapest) ជុំវិញការដើរថយក្រោយនៃ លទ្ធិប្រជាធិបតេយ្យ។
នៅឯកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ EU នៅឯទីក្រុងព្រុចសែល រដ្ឋមន្ត្រីហុងគ្រីហិរញ្ញ វត្ថុ លោក មីហាលី វ៉ាហ្គា (Mihaly Varga) បានបញ្ជាក់ពីការប្រឆាំង នៃរដ្ឋាភិបាលរបស់លោក ចំពោះប្រាក់ផែនការផ្តល់កម្ចីសម្រាប់អ៊ុយក្រែន ដែលជាហិរញ្ញប្បទានរួមគ្នារបស់សហភាពអឺរ៉ុប។ ប៉ុន្តែ បានអះអាថាទីក្រុងប៊ុយដាប៉ែស នឹងផ្តល់ជំនួយទ្វេភាគីដល់ទីក្រុងកៀវ។
ដោយសារតែការជាប់គាំងនេះ រដ្ឋមន្ត្រីហិរញ្ញវត្ថុ EU បានសម្រេចមិនពិភាក្សាគ្នាលើរបៀបវារៈស្តីពី ទឹកប្រាក់ចំនួន ៧.៥ពាន់លានអឺរ៉ូនៃមូលនិធិសហភាពអឺរ៉ុបសម្រាប់ ប្រទេសហុងគ្រី ហើយក៏បាន ពន្យារពេលការសម្រេចចិត្តណាមួយលើផែនការជំនួយសេដ្ឋកិច្ច ៥.៨ពាន់លានអឺរ៉ូផ្សេងទៀត ដល់ទីក្រុងប៊ុយដាប៉ែសផងដែរ ខណៈហុងគ្រី រំពឹងទុកពីមូលនិធិជំរុញសេដ្ឋកិច្ចនេះ ដើម្បីជួយសេដ្ឋ កិច្ចរបស់ខ្លួនឲ្យងើបឡើងវិញពីវិបត្តិកូវីដ-១៩។
គួរបញ្ជាក់ថា មូលនិធិសរុបរបស់ EU ដែលត្រូវបានពន្យាពេលនោះ គឺទំហំជិត ៩ភាគរយនៃ GDP ឆ្នាំ២០២២ របស់ប្រទេសហុងគ្រីដែលត្រូវបានវាយតម្លៃ។ បើតាម រដ្ឋមន្រ្តីហិរញ្ញវត្ថុរបស់ប្រទេស ឡេតូនី ហុងគ្រីកំពុងប្រើប្រាស់សិទ្ធិវេតូរបស់ខ្លួន ជារនាំងនៃការចរចា ដើម្បីឲ្យរដ្ឋសមាជិកផ្សេង ទៀតយល់ព្រមប្រគល់ប្រាក់រាប់ពាន់លានអឺរ៉ូ ពីថវិការួមរបស់សហភាពអឺរ៉ុបទៅឲ្យប្រទេសរបស់ខ្លួន ប៉ុណ្ណោះ៕