សមាគមសម្ព័នយុវជនដើម្បីសន្តិភាព សាខាខេត្តសៀមរាប នាំយកទៅចែកជូនប្រជាពលមានជីវភាពខ្វះខាតចំនួន១៥០គ្រួសារ

សមាគមសម្ព័នយុវជនដើម្បីសន្តិភាព សាខាខេត្តសៀមរាប នាព្រឹក ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥គ្រួសារនាំយកទៅចែកជូនប្រជាពលមានជីវភាពខ្វះខាតចំនួន១៥០គ្រួសារ
ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សាយ រឹទ្ធីសក្តិ ប្រធានកិត្តិយស និង ដោយ មានការអញ្ជើញចូលរួមពី លោក វ៉ាន់ ភីរុណ ប្រធាន ព្រះតេជគុណ ភ្លឿន រ័ត្ន អនុប្រធាន លោកស្រី នង មន្នីនាថ អនុប្រធានលោកឡុង គុណលាង អនុប្រធាន លោកសរ សុីណន អនុប្រធានផ្នែកកម្មវិធីលោក ម៉ៃសាម៉េត ចៅសង្កាត់សៀមរាបលោក ទូចដារឹទ្ធ សមាជិកក្រុមប្រឹក្សាសង្កាត់ លោកមេភូមិ និងលោកអនុភូមិ រួមទាំង សមាជិក សមាជិការនៃសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព ទាំងអស់។
បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកា ទៅចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ១៥០ គ្រួសារ មកពីភូមិកក្រាញ់ ភូមិស្ពានជ្រាវ ភូមិក្រសាំងរលេីង និងភូមិត្រៀក សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ។

ថ្លែងនាឱកាសនោះដែរ ឯកឧត្តមបណ្ឌិត សាយ រឹទ្ធីសក្តិ ប្រធានកិត្តិយស បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម បណ្ឌិត សុខ ចាន់ភក្តី ប្រធាន សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព លោក បណ្ឌិត ឌី សុខុន អគ្គលេខាធិការសមាគម ដែលជានិច្ចជាកាលឯកឧត្តមបណ្ឌិត ប្រធាន និង លោកអគ្គលេខាធិការ នៃសមាគម តែងតែយកចិត្តទុកដាក់គិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ទោះបីជាអំណោយទាំងនេះមិនគ្រប់គ្រាន់តាមតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋក៏ពិតមែន ក៏ប៉ុន្តែជាចំណែកមួយកាត់បន្ថយការខ្វះខាតមួយគ្រា ហើយក៏ជាការចូលរួមចំណែកស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំធានារក្សាការពារបានយ៉ាងរឹងមាំនូវអធិបតេយ្យភាព សុខសន្តិភាព ស្ថិរភាព នយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការអភិវឌ្ឍជាតិលើគ្រប់វិស័យ សំដៅលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។

អំណោយដែលបងប្អូនប្រជាពលរដ្ឋទទួលបានពីសប្បុរសជននិងសមាជិកសមាជិកាសមាគម សាខាខេត្ត ផ្ដល់ជូននៅពេលនេះក្នុងមួយគ្រួសារៗ ទទួលបាន អង្ករ មីកញ្ចប់ ទឹកត្រី ប្រេងឆា អំបិល ប៊ីចេង និងទឹកសុទ្ធ៕