ព្រឹទ្ធសភា នឹងបន្តសម័យប្រជុំពេញអង្គ នៅព្រឹកស្អែក ដើម្បីពិភាក្សា និងឱ្យយោបល់លើសេចក្តី ព្រាងច្បាប់ចំនួន៣

 (ភ្នំពេញ)៖  តាមសេចក្តីប្រកាសដែលទទួលបាន គឺ បានអោយដឹងថា ព្រឹទ្ធសភាកម្ពុជា នឹងបន្ត សម័យប្រជុំពេញអង្គ នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ ស្អែកនេះ ដើម្បីពិភាក្សា និងឱ្យយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣។

ការសម្រេចបន្តកិច្ចប្រជុំនេះ បានធ្វើឡើងបន្ទាប់ពី គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភាបានប្រជុំនា ព្រឹកថ្ងៃពុធ ទី០៧ ខែធ្នូ ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពរបស់ លោកកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភាកម្ពុជា។

កិច្ចប្រជុំពេញអង្គ នៅថ្ងៃស្អែកនេះ នឹងរបៀបវារៈដូចខាងក្រោម៖

១៖ ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការ គ្រប់គ្រងឆ្នាំ២០២១។

២៖ ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ។

៣៖ ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើ៖

* ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មអនុសញ្ញាស្តីពីអាកាសចរណ៍ស៊ីវិលអន្តរ-ជាតិ ដោយបន្ថែមមាត្រា៣ស្ទួន

* ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មមាត្រា៥០(ក)នៃអនុសញ្ញាស្តីពីអាកាស-ចរណ៍ស៊ីវិលអន្តរ ជាតិ

*ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មមាត្រា៥៦នៃអនុសញ្ញាស្តីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិ៕