អភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ពិភាក្សាជាក្រុមផ្តោតលើការបន្ស៉ីរវាងផែនការអភិវឌ្ឍ ប្រកប ដោយ ចីរភាពនៅក្នុងទីក្រុង និងរដ្ឋបាលមូលដ្ឋានអាស៊ាន

(ភ្នំពេញ)៖ ការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្រិតមូលដ្ឋាន ជាប្រធានបទ សំខាន់ក្នុងកិច្ចពិភាក្សា នៃវេទិកាអភិបាលក្រុងអាស៊ាន AMF និងកិច្ចប្រជុំអភិបាលរាជធានី និង រដ្ឋធានីអាស៊ាន MGMAC ឆ្នាំ២០២២ ដើម្បីស្វែងយល់ពីកិច្ចសហប្រតិបត្តិការ និងការអនុវត្តគោល ដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព ដែលបន្ស៉ីគ្នារវាងផែនការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងទីក្រុង នៅកម្រិតនីមួយៗ និងកម្រិតតំបន់ ក៏ដូចជានៅរដ្ឋបាលមូលដ្ឋានអាស៊ាន។

កិច្ចពិភាក្សានេះ បានធ្វើឡើងនៅរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២នេះ ដែលដឹកនាំដោយលោក ឡុង ឌីម៉ង់ អភិបាលរងខេតព្រះស៊ីហនុ និងលោកស្រី Madelaine Alfelor Gazman អតីតៈអភិ បាលខេត្តអ៊ីរីហ្គា នៃប្រទេសហ្វីលីពីន និងជាទូតឆន្ទៈ នៃសមាគមន៍ UCLG ASPAC។

ជាកិច្ចចាប់ផ្តើម នៃកិច្ចពិភាក្សានេះ ឯកឧត្តម ឡុង ឌីម៉ង់ បានលើកឡើងអំពីសក្តានុពលដែលខេត្ត ព្រះសីហនុមានស្រាប់ ហើយខេត្តព្រះសីហនុ គឺជាខេត្តមួយដែលមានការយកចិត្តទុកដាក់ច្រើន ដូចបណ្តា រាជធានី ខេត្តដទៃទៀត ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម បន្តថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋបាលខេត្តព្រះសីហនុ បានពង្រីកមុខមាត់ ខ្លួនឯងឲ្យកាន់តែទំនើប កាន់តែឆ្លាតវៃ តាមរយៈការដាក់ចេញនូវយុទ្ធសាស្រ្តអភិវឌ្ឍន៍ថ្នាក់ក្រោម ជាតិ ឥតឈប់ឈរលើគ្រប់វិស័យ ជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធ និងការផ្តល់ឱកាសលើ វិនិយោគិនបរទេសមកបណ្តាក់ទុន ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ១៩ ដែល បានពន្យាពេល នៃវឌ្ឍនភាពរបស់ខ្លួន ដើម្បីសម្រេច SDGs ឬ គោលដៅអភិវឌ្ឍន៍ប្រកបដោយ ចីរភាព។

ឯកឧត្តម បានឲ្យដឹងថា កិច្ចពិភាក្សាមានការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក លើកការបន្ស៉ី គ្នាងរវាងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ទីក្រុងនីមួយៗ រួមទាំងបញ្ហាប្រឈមដែលបានកើតឡើង ហើយធ្វើការប្រៀបធៀបទៅនឹងអ្វីដែលបានដាក់ចេញដោយអង្គការសហប្រជាជាតិ ដែលឆ្លើយតប ទៅនឹងកម្រិតណាមួយដើម្បីដោះស្រាយឆ្ពោះទៅការសម្រេចគោលដៅអភិវឌ្ឍន៍ទីក្រុងប្រកបដោយចីរភាព។

បើតាមឯកឧត្តម ឡុង ឌីម៉ង់ ការអនុវត្តផែនការអភិវឌ្ឍប្របដោយចីរភាពរបស់អង្គការសហប្រជា ជាតិនេះ មានសារៈសំខាន់ណាស់ ដើម្បីធ្វើយ៉ាងណាឆ្លើយតបឲ្យចំគោលដៅដែលបម្រើផល ប្រយោជន៍របស់ប្រជាពលរដ្ឋជាក់ស្តែង។ ចំពោះមតិយោបល់ និងបទពិសោធន៍ដែលបានលើក ឡើងនៅក្នុងកិច្ចពិភាក្សានេះ និងត្រូវយកទៅបញ្ជូលក្នុងសេចក្តីថ្លែងការរួម នៅក្នុងវេទិកាអភិបាល ក្រុងអាស៊ាន និងកិច្ចប្រជុំអភិបាលរាជធានី-រដ្ឋធានីអាស៊ាន ២០២២ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២។

សូមបញ្ជាក់ថា វេទិកា AMF និងកិច្ចប្រជុំ MGMAC ឆ្នាំ២០២២នេះ បានរៀបចំឲ្យមានក្រុមពិភាក្សា ចំនួន៥ក្រុម ដែលកិច្ចពិភាក្សាទី១៖ ផ្តោតលើ ការធ្វើហិរញ្ញប្បទានគម្រោងដែលមានចីរភាពដើម្បី ការអភិវឌ្ឍទីក្រុង, កិច្ចពិភាក្សាទី២៖ ការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្រិតមូលដ្ឋាន, កិច្ចពិភាក្សាទី៣៖ អភិបាល កិច្ចឌីជីថល, ទី៤៖នគរូបនីយកម្មអាស៊ានប្រកបដោយចីរភាព និងទី៥៖ ភាពធន់ និងអាកាសធាតុ ក្នុងទីក្រុង និងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៅក្នុងតំបន់អាស៊ាន៕