(ភ្នំពេញ)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជូនដំណឹងពីកម្មវិធីបើកសាច់ប្រាក់ ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ ជុំទី១១ លើកទី២ ចាប់ពី ថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២។
ជាមួយគ្នានោះ ក្រសួងសង្គមកិច្ច តាមរយៈមូលនិធិជាតិជំនួយសង្គម ក៏បានប្រកាសពីលទ្ធផលនៃ ការអនុវត្តការបើកសាច់ប្រាក់ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុង អំឡុងពេលប្រយុទ្ធនឹងកូវីដ-១៩ ជុំទី១១ លើកទី១ ដែលបានអនុវត្តចាប់ពីថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២២ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២មានរយៈពេល ៣០ថ្ងៃ និងការបើកផ្តល់ជុំទី១១ លើក ទី២ ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយ រងគ្រោះក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយក្រសួងសង្គមកិច្ច ក៏បានចាប់ផ្តើម ដំណើរការអនុត្តកម្មវិធីនៅថ្ងៃទី២៥ ខែមិថុនា មកដល់បច្ចុប្បន្នបានចំនួន១០ជុំ មាន២៧លើក រួចមកហើយ៕