ប្រធានាធិបតីកូរ៉េខាងត្បូង ព្រមានបង្ក្រាបសហជីពកម្មករដឹកទំនិញដែលធ្វើកូដកម្ម បង្កផលប៉ះពាល់ ដល់វិស័យដឹកជញ្ជូន


 (សេអ៊ូល)៖  យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៥ ខែ វិច្ឆិកា ឆ្នាំ២០២២ គឺ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk yeol) បាន ព្រមានថារដ្ឋាភិបាលអាចនឹងប្រើជម្រើសបំបែកកូដកម្មទូទាំងប្រទេស ដែលធ្វើឡើងដោយក្រុម រថយន្តដឹកទំនិញ ដោយចាត់ទុកជាទង្វើខុសច្បាប់និងមិនអាចទទួលយកបាន ក្នុងការយកខ្សែ សង្វាក់ផ្គត់ផ្គង់ជាតិជា «ចំណាប់ខ្មាំង» ចំពោះមុខវិបត្តិសេដ្ឋកិច្ច។

សហជីពកម្មករដឹកទំនិញរាប់ពាន់នាក់បានចាប់ផ្តើមកូដកម្មធំលើកទី២ របស់ពួកគេក្នុងរយៈពេល តិចជាង៦ខែ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ហើយបញ្ហានេះកំពុងបង្ហាញសញ្ញានៃការរំខានដល់ ឧស្សាហកម្មជាច្រើន សម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទី១០ របស់ពិភពលោកមួយនេះ។

លោក យូន បានសរសេរនៅលើ Facebook យ៉ាងដូច្នេះថា «សាធារណជននឹងមិនអត់ឱនឱ្យចំពោះ ការយកប្រព័ន្ធដឹកជញ្ជូនធ្វើជាចំណាប់ខ្មាំង នៅពេលដែលប្រទេសជាតិកំពុងប្រឈមមុខនឹងវិបត្តិនោះ ឡើយ»

លោក យូន បានបន្ថែមថា «ការនាំចេញ គឺជាគន្លឹះដែលអាចយកឈ្នះលើអស្ថិរភាពសេដ្ឋកិច្ច និងការ ប្រែប្រួលទីផ្សារហិរញ្ញវត្ថុ។ ប្រសិនបើភាពគ្មានទំនួលខុសត្រូវចំពោះវិស័យដឹកជញ្ជូននៅតែបន្ត រដ្ឋា ភិបាលនឹងគ្មានជម្រើសអ្វីក្រៅពីការពិនិត្យឡើងវិញនូវវិធានការមួយចំនួន រួមទាំងការដាក់ចេញនូវ បទបញ្ជាបង្រ្កាបជាធរមាន»