ក្រសួងសេដ្ឋកិច្ច នឹងបន្តផ្សព្វផ្សាយពីនីតិវិធីគ្រប់គ្រងប្រតិបត្តិការរួម សម្រាប់គម្រោងភាពជា ដៃគូរវាងរដ្ឋ និងឯកជន នៅដើមសប្តាហ៍ក្រោយ


 (ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយមូលនិធិអភិវឌ្ឍន៍មូលធននៃអង្គ ការសហប្រជាជាតិ (United Nation Capital Development Fund-UNCDF) នឹងរៀបចំសិក្ខា សាលាផ្សព្វផ្សាយស្តីពី «នីតិវិធីគ្រប់គ្រងប្រតិបត្តិការរួមសម្រាប់គម្រោងភាពជាដៃគូរវាងរដ្ឋ និងឯក ជន» ឬហៅជាភាសាអង់គ្លេសថា «The Standard Operating Procedures for Public-Private Partnerships Projects» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ០៨៖៣០ព្រឹក នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញភូគីត្រា ដើម្បីផ្សព្វផ្សាយ ឱ្យកាន់តែទូលំទូលាយ ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល, ដៃគូអភិវឌ្ឍន៍, ស្ថាប័នហិរញ្ញវត្ថុ, ក្រុមហ៊ុនទី ប្រឹក្សាក្នុងវិស័យវិនិយោគសាធារណៈ, ក្រុមហ៊ុនមេធាវី, ក្រុមហ៊ុនធានារ៉ាប់រង, ក្រុមហ៊ុនជាតិ និងអន្តរជាតិ ពាក់ព័ន្ធ និងវិស័យឯកជនផ្សេងទៀត។

សិក្ខាសាលាផ្សព្វផ្សាយនេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់បណ្ឌិត ផាន់ ផល្លា រដ្ឋលេខា ធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ការដាក់ឱ្យអនុវត្តនីតិវិធីគ្រប់គ្រងប្រតិបត្តិការរួមនេះ គឺក្នុងគោលបំណងគាំទ្រ ដល់ការអនុវត្ត ច្បាប់ ស្ដីពីភាពជាដៃគូរវាងរដ្ឋនិងឯកជន (ភ.រ.ជ.) ដែលបានចូលជាជាធរមាន នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ ព្រមទាំងការរៀបចំការអនុវត្ត និងការគ្រប់គ្រងគម្រោង ភ.រ.ជ. ឱ្យបានពេញលេញ និងមានប្រសិទ្ធភាពនៅកម្ពុជា។

គួរបញ្ជាក់ថា «នីតិវិធីគ្រប់គ្រងប្រតិបត្តិការរួមសម្រាប់គម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន»  នេះត្រូវបានដាក់ឱ្យប្រើដោយអនុក្រឹត្យលេខ ១៧៤ អនក្រ.បក ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ របស់រាជរដ្ឋាភិបាលកម្ពុជា៕