(ហាណូយ)៖ យោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មានស៊ីនហួរ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ គឺក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានប្រកាសរកឃើញ ករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ៤៨៩ករណីទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។
ក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះដែរ វៀតណាមក៏បានរកឃើញករណីអ្នកស្លាប់ថ្មីបន្ថែមទៀតមួយ ករណីផងដែរ។ ជាសរុបរហូតមកទល់ពេលនេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ នៅទូទាំង ប្រទេសចំនួន ១១,៥១៣,១៧៣នាក់ ក្នុងនោះស្លាប់សរុបចំនួន ៤៣,១៧០នាក់៕