(ព្រះសីហនុ)៖ កម្ពុជាបានចាប់ផ្ដើមរៀបចំពិព័រណ៍ពាណិជ្ជកម្មឆ្នាំ២០២២ (Cambodia Biz fair 2022) នៅខេត្តព្រះសីហនុ រយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ក្រោមការរំពឹងទុកថា នឹងទទួលមានអ្នកចូលរួមចាប់ពី ៣០ ទៅ ៤០ម៉ឺននាក់ ដែលជាអ្នកលក់/អ្នកទិញកញ្ចប់ទស្សនកិច្ច ទេសចរណ៍ ភ្ញៀវទេសចរ ដៃគូសហការ ពិសេសធុរជនពាក់ព័ន្ធវិស័យពាណិជ្ជកម្ម។
ក្នុងឱកាសបើកព្រឹត្តិការណ៍តាំងពិព័រណ៍ខាងលើ ឯកឧត្តម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងថា ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជានេះ ពិតជាមានសារសំខាន់ខ្លាំងណាស់ ដោយ ហេតុថាមានការផ្សារភ្ជាប់ទៅនឹងវិស័យទេសចរណ៍ ម្ហូបអាហារ និងភេសជ្ជៈ ក៏ដូចជាធុរកិច្ចពាណិ ជ្ជកម្មនានា។
ឯកឧត្តម មើលឃើញថា នៅក្នុងបរិវេណពិព័រណ៍រយៈពេលយូរនេះ ភាគច្រើនមានការបង្ហាញម្ហូបអា ហារ និងភេសជ្ជៈប្រចាំតំបន់ឆ្នេរ ក៏ដូចជាមានស្ដង់ឬពន្លារបស់ក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ សណ្ឋាគារ រមណីយដ្ឋានទេសចរណ៍ និងស្ដង់ផលិតផលទេសចរណ៍ក្នុងស្រុកជាច្រើន។
ថ្នាក់ដឹកនាំក្រសួងទេសចរណ៍រូបនេះ បានសង្កត់ធ្ងន់ថា «ប្រការនេះ គឺជាការបង្កើតឱកាសដល់ អ្នកលក់ និងអ្នកទិញបានជួបគ្នា ទំនាក់ទំនងគ្នា ផ្លាស់ប្ដូរព័ត៌មានគ្នាទៅវិញទៅមក ដើម្បីនាំយកផលិត ផលទេសចរណ៍ពីកម្ពុជា នាំទៅផ្សព្វផ្សាយនិងលក់ជូនភ្ញៀវទេសចរនៅក្រៅប្រទេស ឈានដល់ការ នាំភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជាកាន់តែច្រើន សំដៅបង្កើតឱកាសការងារនិងមុខរបរជា ច្រើនទៀតដល់អាជីវករនិងអ្នកបម្រើការក្នុងស្រុក»។
ឯកឧត្តម នី ផល្លី បានបន្តទៀតថា ក្នុងព្រឹត្តិការណ៍នេះដែរក៏មានការចូលរួមពីសំណាក់ធុរជន អន្តរជាតិចំនួន ៨ប្រទេសក្នុងតំបន់អាស៊ាន ព្រមទាំងមកពីក្រៅតំបន់ផងដែរ ពិសេសគឺប្រទេសចិន ឥណ្ឌា តួកគីជាដើម។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំនៅកម្ពុជា បានថ្លែងថា ក្នុងព្រឹត្តិការណ៍នេះមានស្ដង់ផលិតផលចម្រុះសរុបចំនួន ២៥០ស្តង់ ក្នុងនោះមានក្រុមហ៊ុនអន្តរ ជាតិជាអ្នកទិញចូលរួមជិត ៧៥ក្រុមហ៊ុន។ ប្រធានសមាគមទេសចរណ៍រូបនេះ ជាអ្នកដឹកនាំរៀប ចំព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្ម ក្រោមការសហការពីសំណាក់ក្រសួងទេសចរណ៍ និងរដ្ឋបាល ខេត្តព្រះសីហនុ។
នាឱកាសចូលរួមពិព័រណ៍ពាណិជ្ជកម្ម២០២២ដែរនោះ លោកស្រី ស្រ៊ុង វិយ៉ាដា ប្រធានសភា ណិជ្ជកម្មកម្មថៃប្រចាំខេត្តត្រាតបានថ្លែងថា ការណ៍ដែលលោកស្រីចូលរួមក្នុងព្រឹត្តិការណ៍ ពិព័រណ៍នេះ គឺលោកស្រីបានមើលឃើញពីសារសំខាន់សម្រាប់ភាពជាដៃគូក្នុងវិស័យទេសចរណ៍។
លោកស្រី ក៏ដូចក្រុមធុរជននានាដែរ គឺមានការចាប់អារម្មណ៍ខ្លាំងក្នុងការនាំយក ផលិតផលទេសច រណ៍សំខាន់ៗពីប្រទេសកម្ពុជា យកទៅផ្សព្វផ្សាយ និងលក់ជាកញ្ចប់ទស្សនកិច្ចជូនភ្ញៀវទេសច រនៅប្រទេសថៃ ក៏ដូចជាប្រទេសទីបីផ្សេងទៀត។
ប្រធានសភាណិជ្ជកម្មកម្មថៃប្រចាំខេត្តត្រាតរូបនេះ បានបញ្ជាក់ទៀតថា លោកស្រីពិតជាមានក្ដី សោមនស្សរីករាយក្នុងការចូលរួមជំរុញចលនាទេសចរទៅមកកម្ពុជា-ថៃ ព្រមទាំងរួមគ្នាទាក់ទាញ ភ្ញៀវអន្តរជាតិដទៃទៀតឱ្យមកទស្សនា ក្នុងប្រទេសយើងទាំងពីរ។
ជាការរំពឹងរបស់លោក ធួន ស/iណាន ពិព័រណ៍ពាណិជ្ជកម្មឆ្នាំ២០២២ ឬ Cambodia Biz fair 2022 រយៈពេល ៥ថ្ងៃនេះ នឹងទទួលបានអ្នកចូលរួមចាប់ពី ៣០ម៉ឺននាក់ ឬអាចដល់៤០ម៉ឺននាក់ ដែលភាគច្រើនជាអ្នកលក់/អ្នកទិញកញ្ចប់ ទស្សនកិច្ចទេសចរណ៍ ភ្ញៀវទេសចរ ដៃគូសហការ ក៏ដូចជាធុរជនដែលពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម៕