តួកគីនិងរុស្ស៉ីយល់ព្រមបញ្ជូនគ្រាប់ធញ្ញជាតិដោយមិនឥតគិតថ្លៃទៅប្រទេសអាហ្វ្រិកមួយចំនួន ដែលកំពុងជួបវិបត្តិស្បៀងធ្ងន់ធ្ងរ


 (មូស្គូ)៖  យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ​ នៅថ្ងៃសុក្រ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ អោយដឹងថា ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បាន និយាយកាលពីថ្ងៃសុក្រថា លោកបានយល់ព្រមជាមួយសមភាគីរុស្ស៊ី លោក Vladimir Putin ក្នុងការបញ្ជូនគ្រាប់ធញ្ញជាតិ និងជីដោយមិនគិតថ្លៃទៅកាន់ប្រទេសអាហ្វ្រិកមួយចំនួន។

លោក Erdogan បាននិយាយនៅឯពិព័រណ៌ពាណិជ្ជកម្មអន្តរជាតិ នៅទីក្រុងអ៊ីស្តង់ប៊ុលថា «ក្នុង អំឡុងពេលសន្ទនារបស់យើងកាលពីថ្ងៃមុន លោកពូទីន បានប្រាប់ខ្ញុំឱ្យផ្ញើគ្រាប់ធញ្ញជាតិទៅកាន់ ប្រទេសមិនអភិវឌ្ឍន៍ដោយមិនគិតថ្លៃ … ហើយយើងក៏បានយល់ព្រម»

លោក Erdogan បានបន្ថែមថា «យើងនឹងធានាថា កប៉ាល់ដែលពោរពេញដោយស្បៀងអាហារ ទៅដល់គ្រប់ប្រទេសទាំងអស់ ដែលត្រូវការជំនួយ ដោយចាប់ផ្តើមពីប្រទេស Djibouti សូម៉ាលី និងស៊ូដង់ ដែលកំពុងជួបវិបត្តិស្បៀងអាហារដ៏ធ្ងន់ធ្ងរ»

ការកត់សម្គាល់របស់លោក Erdogan បែបនេះ បានកើតឡើងភ្លាមៗបន្ទាប់ពីលោក និងអគ្គលេខា ធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានពិភាក្សាអំពីការបន្តកិច្ចព្រមព្រៀង នាំចេញគ្រាប់ធញ្ញជាតិ នៅច្រកសមុទ្រខ្មៅក្នុងអំឡុងពេលការសន្ទនាតាមទូរស័ព្ទមួយ៕