(សេអ៊ូល)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ អោយដឹងថា កូរ៉េខាងត្បូង នៅថ្ងៃសុក្រនេះបានឱ្យដឹងថាកូរ៉េខាងជើង បានបាញ់កាំភ្លើង ធំប្រមាណជា ៨០គ្រាប់ធ្លាក់ចូលក្នុងតំបន់ព្រំដែនសមុទ្រ កាលពី ពាក់កណ្ដាលយប់ថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ខណៈរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង និងអាមេរិក ប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិ ការនឹងគ្នា ប្រឈមមុខនឹង ការធ្វើតេស្ដមីស៊ីលឥតឈប់ឈរពីសំណាក់ទីក្រុងព្យុងយ៉ាង។
បើតាមយោធាកូរ៉េខាងត្បូង កាលពីពាក់កណ្ដាលយប់ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ កូរ៉េខាងជើងបាន បាញ់កាំភ្លើងធំប្រមាណជា ៨០គ្រាប់ធ្លាក់ចូលសមុទ្រ ដែលនេះជាទង្វើបំពានលើកិច្ចព្រមព្រៀង អន្តរកូរ៉េកាលពីឆ្នាំ២០១៨ ហើយខាងភាគីកូរ៉េខាងត្បូង ក៏បានបញ្ជូនសារព្រមានទៅកាន់កូរ៉េខាង ជើងផងដែរ ជុំវិញការបាញ់កាំភ្លើងធំនេះ។
ការបាញ់កាំភ្លើងធំខាងលើរបស់កូរ៉េខាងជើង កើតមានឡើងចំពេលរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន និងរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក លី ជុង ស៊ុប (Lee Jong-sup) បានសន្យាថានឹងស្វែងរកចំណាត់ការថ្មីៗ ដើម្បីបង្ហាញពីការប្ដេជ្ញាចិត្ត និងសមត្ថភាពនៃសម្ព័ន្ធភាព រវាងប្រទេស ទាំង២ ក្រោយកូរ៉េខាងជើងធ្វើតេស្ដមីស៊ីលជាបន្តបន្ទាប់។
កូរ៉េខាងជើង បានបាញ់មីស៊ីល ៣គ្រាប់ កាលពីថ្ងៃព្រហស្បតិ៍ ក្នុងនោះមានមួយគ្រាប់ជាមីស៊ីល បាលិស្ទីគអន្តរទ្វីប ICBM ដែលកូរ៉េខាងត្បូងអះអាងថា បានបរាជ័យក្នុងការធ្វើតេស្ដ ហើយការធ្វើ តេស្ដនេះទៀតសោតកើតឡើង បន្ទាប់ពីកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីល ២៣គ្រាប់កាល ពីថ្ងៃពុធ សប្ដាហ៍នេះ៕