(អ៊ីស្លាម៉ាបាដ)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ អោយដឹងថា មេដឹកនាំជាន់ខ្ពស់មកពីគណបក្ស និងប៉ូលីសបាននិយាយ ថា ខ្មាន់កាំភ្លើងម្នាក់ បានបើកការបាញ់ប្រហារទៅលើរថយន្តកុងតឺន័រមួយ ដែលដឹកអតីតនាយករដ្ឋ មន្ត្រីប៉ាគីស្ថាន លោក Imran Khan កាលពីថ្ងៃព្រហស្បតិ៍ ដោយបានធ្វើឱ្យគាត់រងរបួសបន្តិចបន្តួច និងអ្នកគាំទ្ររបស់ គាត់ផងដែរ។ មន្ត្រីបក្សលោក Asad Umar និយាយថា លោក Khan បានរងរបួសត្រង់ជើង តែមិនធ្ងន់ធ្ងរនោះទេ។
ការវាយប្រហារនេះបានកើតឡើងនៅក្នុងស្រុក Wazirabad នៃខេត្ត Punjab ភាគខាងកើត ខណៈ ដែលលោក Khan កំពុងធ្វើដំណើរតាមក្បួនរថយន្តឆ្ពោះទៅកាន់រដ្ឋធានី Islamabad ដែលជាផ្នែក នៃយុទ្ធនាការរបស់លោក ក្នុងគោលបំណងបង្ខំឱ្យរដ្ឋាភិបាលរៀបចំការបោះឆ្នោតមុនកាលកំណត់។
គួរបញ្ចាក់ថា ចាប់តាំងពីការបណ្តេញ លោក Khan ចេញពីតំណែងនៅក្នុងការបោះឆ្នោតដក ទំនុកចិត្តនៅក្នុងសភាកាលពីខែមេសា លោកបានចោទប្រកាន់ថា ការបណ្តេញចេញពីតំណែងរបស់ លោកគឺជាការសមគំនិត ដែលបង្កើតឡើងដោយអ្នកស្នងតំណែងលោកនាយករដ្ឋមន្ត្រី Shahbaz Sharif និងសហរដ្ឋអាមេរិក៕