មនុស្ស៦នាក់បានស្លាប់នៅក្នុងគ្រោះទឹកជំនន់ និងបាក់ដីនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី

 (ហ្សាការតា)៖  យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ២០២២ បញ្ជាក់ថា យ៉ាងហោចណាស់មនុស្ស​ ០៦នាក់បានស្លាប់ នៅក្នុងទឹកជំនន់ ភ្លាមៗ និងការរអិលបាក់ដី ដែលបង្កឡើងដោយភ្លៀងមូសុងខ្លាំង នៅលើកោះរមណីយដ្ឋានប៉ាលី ដ៏ល្បីរបស់ប្រទេសឥណ្ឌូនេស៊ី។

ប្រធានទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយកោះបាលី លោក Made Rentin បានប្រាប់ប្រព័ន្ធផ្សព្វ ផ្សាយក្នុងស្រុកថា គ្រោះមហន្តរាយដែលបានវាយប្រហារកោះនេះ ចាប់តាំងពីថ្ងៃចន្ទមកម្លេះ ហើយ ក៏បានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ មធ្យោបាយសាធារណៈ និងផ្ទះសម្បែងផងដែរ។

លោក Rentin បាននិយាយថា «សាធារណៈជនត្រូវបានណែនាំឱ្យរក្សាការប្រុងប្រយ័ត្ន ចំពោះ អាកាសធាតុខ្លាំងដែលអាចបង្កឱ្យមានគ្រោះមហន្តរាយ​ ដូចជាទឹកជំនន់ ការរអិលបាក់ដី ខ្យល់បក់ ខ្លាំង និងដើមឈើដួលរលំជាដើម៕