ប្រតិភូគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ចូលរួមកិច្ចប្រជុំរដ្ឋមន្ដ្រីអាស៊ាន ស្ដីពីការ គ្រប់គ្រងគ្រោះមហន្ដរាយ លើកទី១០ នៅប្រទេសថៃ

 (បាងកក-ថៃ)៖ ឯកឧត្តម ហង្ស សាមឿន អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២នេះ ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន ស្តីពី ការគ្រប់គ្រងគ្រោះមហន្តរាយ (AMMDM) លើកទី១០ និងសន្និសីទភាគីនៃកិច្ចព្រមព្រៀងអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងការឆ្លើយតបបន្ទាន់ COP to AADMER( Conference of Parties- AADMER លើកទី១១ ព្រមទាំងកិច្ចប្រជុំនិងព្រឹត្តិការណ៍ពាក់ព័ន្ធនានា ដែលបានប្រព្រឹត្តិ ទៅនៅទីក្រុងបាងកក ប្រទេសថៃ។

កិច្ចប្រជុំនេះដឹកនាំដោយ នាយឧត្តមសេនីយ៍ អានុពុង់ ផាវចិន្តា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ ក្នុងតួនាទី ជាប្រធានកិច្ចប្រជុំ AMMDM នៅក្នុងឆ្នាំ២០២២នេះ ដែលមានប្រតិភូដែលអញ្ជើមកចូលរួមក្នុង អង្គសន្និសីទនេះ មានរដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់នៃស្ថាប័នគ្រប់គ្រងគ្រងគ្រោះមហន្តរាយ តំណាង ប្រទេសទាំង១០ របស់អាស៊ាន, លេខាធិការដ្ឋានអាស៊ាន និងមឈ្ឈមណ្ឌលជំនួយមនុស្សធម៌ អាស៊ាន (AHA Center)។

រដ្ឋមន្រ្តីប្រធានប្រតិភូ និងតំណាងលេខាធិការដ្ឋានអាស៊ាន ត្រូវបានអញ្ជើញឲ្យចូលរួមថ្លែងសន្ទរកថា ទៅតាមប្រទេសនីមួយៗ ស្តីពីប្រធានបទ នៃទិវាអាស៊ានគ្រប់គ្រងគ្រោះមហន្តរាយ «រួមគ្នាលើក កម្ពស់តុល្យការសកម្មភាពមូលដ្ឋានីយកម្ម សម្រាប់ភាពធន់នឹងគ្រោះមហន្តរាយ»៕