(កៀវ)៖ យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ២០២២ បានអោយដឹងថា ទីក្រុងកៀវ បានចោទប្រកាន់រុស្ស៊ីថា មានផែនការបំផ្លាញទំនប់វារី អគ្គិសនីនៅតំបន់ខឺសុន (Kherson) ភាគខាងកើត ជាទីដែលទាហានអ៊ុយក្រែនកំពុងឈានទៅ មុខជាលំដាប់ ហើយអាជ្ញាធរដែលទីក្រុងម៉ូស្គូលើកបន្តុប បានចាប់ផ្តើមជម្លៀសប្រជាជនចេញពី តំបន់នោះ។
នៅក្នុងសុន្ទរកថាមួយទៅកាន់មេដឹកនាំអឺរ៉ុប កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប្រធានាធិបតីអ៊ុយ ក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា កងកម្លាំងរុស្ស៊ីបានជីកយករ៉ែក្នុងវារីអគ្គិសនី ខាកូវកា (Kakhovka) ដោយមានចេតនាបំផ្ទុះវា ហើយប្រសិនបើពិតមែនោះ វានឹងក្លាយទៅជា «គ្រោះមហន្តរាយក្នុងទ្រង់ទ្រាយធំ»។
លោក ហ្សេលេនស្គី បានព្រមានថា មនុស្សរាប់សែននាក់នៅជុំវិញទន្លេឌីនីប្រូ (Dnipro) និងតំបន់ ខាងក្រោមនឹងមានគ្រោះថ្នាក់ពីទឹកជំនន់យ៉ាងឆាប់រហ័ស ប្រសិនបើទំនប់នេះត្រូវបានបំផ្លាញ។ រីឯ ការផ្តាច់ការផ្គត់ផ្គង់ទឹកទៅភាគខាងត្បូង ក៏អាចប៉ះពាល់ដល់ប្រព័ន្ធរោងចក្រថាមពលនុយក្លេអ៊ែរ ហ្សាប៉ូរ៉ិចហ្ស៉ីយ៉ា (Zaporizhzhia) ដែលជារោងចក្រដ៏ធំបំផុតរបស់តំបន់អឺរ៉ុបផងដែរ។ ហើយប្រឡាយគ្រីមៀខាងជើង ដែលផ្តល់ការផ្គត់ផ្គង់ទឹកដ៏សំខាន់ដល់តំបន់គ្រីមៀ អាចនឹងត្រូវ បំផ្លាញចោល។
បើតាមទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក មីខាយឡូ ប៉ូដុលយ៉ាក់ (Mykhailo Podolyak), គោលដៅរបស់រុស្ស៊ីគឺដើម្បីបញ្ឈប់ការឈានទៅមុខរបស់កងកម្លាំងអ៊ុយក្រែននៅក្នុងតំបន់ខាងលើនេះ និងការពារទាហានរុស្ស៊ី៕