សម្តេចតេជោ ហ៊ុន សែន៖ ដរាបណាអ្នកឯងមិនប្រកាសរំសាយនយោបាយ «មានឯងអត់អញ» ដរាបនោះយើងត្រូវតែកម្ចាត់ ហើយប្រសិនបើចង់បានសុខ ត្រូវផ្តាច់ខ្លួនចេញពីជនក្បត់ជាតិ៣ជំនាន់

នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសជាថ្មីនូវចលនាកម្ចាត់ មនោគមន៍វិជ្ជានយោបាយជនក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី ហើយបញ្ជាក់ថា ដរាបណាទណ្ឌិតរូបនេះ មិនព្រមប្រកាសរំសាយចោលនូវនយោបាយ «មានឯងអត់អញ» ហើយធ្វើការសុំទោសថ្លែងជូន ប្រជាពលរដ្ឋ ដោយសន្យាឈប់ផ្តួលរំលំ គឺដរាបនោះសម្តេចត្រូវតែកម្ចាត់។

ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញជួប សំណេះសំណាលលើកទី៣ ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរុះរើសំណង់ ចេញពីតំបន់រមណីយដ្ឋាន អង្គរ ទៅតាំងទីលំនៅ ក្នុងតំបន់អភិវឌ្ឍន៍រុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២នេះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ «អាប្រភេទចង្រៃហ្នឹង គឺថាអត់ទេ ត្រូវតែប្តូរផ្តាច់ កម្ចាត់ចោលមនោគមន៍វិជ្ជាជ្រុលនិយម នៃជនក្បត់ជាតិ៣ជំនាន់ ហើយតែម្នាក់ទេ ដរាបណាអ្នក ឯងមិនព្រមប្រកាសរំសាយចោលនូវនយោបាយមានឯងអត់អញ ហើយធ្វើការសុំទោសថ្លែងជូន ប្រជាពលរដ្ឋ ចាប់ពីពេលនេះតទៅថា “ខ្ញុំបញ្ឈប់នូវនយោបាយផ្តួលរំលំរដ្ឋាភិបាល” គឺដរាបនោះយើង ត្រូវតែកម្ចាត់»

ទោះជាមិនបានបញ្ចេញឈ្មោះ ប៉ុន្តែការព្រមានរបស់សម្តេចតេជោ ហ៊ុន សែន ហាក់សំដៅទៅ លោក សម រង្ស៉ី មេដឹកនាំក្រុមប្រឆាំងក្រៅច្បាប់ ដែលកំពុងរត់គេចខ្លួន នៅក្រៅប្រទេស។ ទណ្ឌិតរូបនេះ ត្រូវបានគេចាំថា បានដាក់ចេញនូវគោលនយោបាយ «មានសែនអត់ស៊ី មានស៊ីអត់ សែន» រយៈពេល១៧ឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ២០០៣មក។

កាលពីពេលថ្មីៗនេះ ទណ្ឌិត សម រង្ស៉ី បានប្រកាស អំពីផែនការថ្មីផ្តួលរំលំរាជរដ្ឋាភិបាលស្រប ច្បាប់ដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយរកដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឆ្នាំ២០២៣ ខាងមុខនេះ គ្រាដែលកម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ ជាមួយនឹងការញុះ ញង់ឱ្យប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ប្រឆាំងរាជរដ្ឋាភិបាល។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលទៅតាំងទីលំនៅថ្មី នៅតំបន់រុនតាឯក ស្រុក បន្ទាយស្រី ជាលើកទី៣ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា វិធីកម្ចាត់មនោគមន៍វិជ្ជារបស់ជន ក្បត់ជាតិ៣ជំនាន់ គឺងាយទេ។ សម្តេចបានបញ្ជាក់ដូច្នេះថា៖ «វិធីកម្ចាត់ងាយទេ បានន័យថា (ក្រុមប្រឆាំង)​ផ្តាច់ខ្លួនចេញពីអាហ្នឹងមក រាប់ទាំងអ្នកទៅជាមួយអាមេៗហ្នឹង ដូចជាកន្លងទៅ កាលសម័យខ្មែរក្រហមគឺ ក្រុមទាំងឡាយផ្តាច់ខ្លួនចេញពីខ្មែរក្រហម ចេញមកៗៗៗៗ អាមេនៅទីង ទើង ទីចុងបំផុតទៅស៊ីបាយផ្ទះ ហ៊ុន សែន»

​សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា បើសិនជាក្រុមអ្នកប្រឆាំងនោះទៅភ្ជាប់នឹងមេដឹក នាំនៅក្រៅប្រទេសនោះ ច្បាស់ណាស់នឹងមិនអាចចូលប្រទេសបាននោះឡើយ។ សម្តេចបញ្ជាក់ថា «អ្នកខាងក្នុង បក្សនយោបាយ បើហ៊ានតែភ្ជាប់ខ្លួនប្តឹងទៅតុលាការរំលាយចោល តែម្តង»

សម្តេចបានបង្ហើបអំពីការទទួលបាននូវសំឡេង ដែលក្រុមប្រឆាំងនៅក្នុងប្រទេសបានប្រជុំតាម Zoom ជាមួយនឹងក្រុមប្រឆាំងនៅក្រៅប្រទេស ដែលករណីនេះមានការសង្ស័យថា បានភ្ជាប់ទំនាក់ ទំនងរួចហើយ ដោយក្នុងកិច្ចប្រជុំនោះក៏មានសេណារីយ៉ូ មួយចំនួននៅពេលទទួលបានអាសនៈ នៅក្នុងរដ្ឋសភា ក្នុងការបោះឆ្នោតជាតិ ឆ្នាំក្រោយនេះ។

សម្តេចបានបញ្ជាក់ទៀតថា «នៅឯអាមេរិក ប៉ុន្តែបញ្ជារៀបចំបេក្ខជននៅរតនគីរី អ្នកឯងចាំទៅ មាន ក្នុងដៃតែមិនទាន់ដល់កំណត់ដែលគេត្រូវធ្វើទេ អ្នកឯងចាំទៅ! កុំនឹកស្មានថាគេមិនដឹង ហើយសព្វថ្ងៃ អ្នកឯងធ្វើយ៉ាងម៉េចអីយ៉ាងម៉េច របៀបទំនាក់ទំនងគ្នាយ៉ាងម៉េច សូមឱ្យមានការប្រុងប្រយ័ត្ន ច្បាប់ មាន»។ សម្តេចបានបញ្ជាក់បន្ថែមទៀតថា «ខ្ញុំនិយាយអញ្ចឹង ឯងងើបមួយវ៉ៃមួយងើបពីរវ៉ៃពីរ គឺដើម្បី អ្វី? ដើម្បីសេចក្តីសុខសម្រាប់យើងទាំងអស់គ្នា តើទុកឱ្យមនុស្សម្នាក់បំផ្លាញសន្តិភាពដែលយើងរកមក ដោយលំបាកទេ? ទម្រាំមានសន្តិភាព តើយើងរស់នៅរបៀបម៉េចកាលមុន?»