នាយករដ្ឋមន្រ្តីអង់គ្លេស សូមអភ័យទោសចំពោះកំហុស លើគោលនយោបាយកាត់បន្ថយពន្ធ


 (ឡុងដ៏)៖  យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៨ ខែតុលា ឆ្នាំ២០២២ បានអោយដឹងថា នាយករដ្ឋមន្រ្តីអង់គ្លេស លោកស្រី លីស ត្រាស់ (Liz Truss) បាន ចេញមុខសុំទោសចំពោះ «កំហុស» ដែលកើតមានក្នុងកម្មវិធីកែទម្រង់របស់លោកស្រី ដែលបណ្តាល ឲ្យប៉ះពាល់ដល់ទំនុកចិត្តរបស់វិនិយោគិន ហើយបាននាំឲ្យការគាំទ្រធ្លាក់ចុះស្ទើរតែនឹងត្រូវរុះរើ គណៈរដ្ឋមន្រ្តី។

រដ្ឋមន្រ្តីហិរញ្ញវត្ថុអង់គ្លេសថ្មី គឺ លោក ជេរ៉េមី ហាន់ (Jeremy Hunt) ដែលត្រូវបានតែងតាំងកាល ពីថ្ងៃសុក្រសប្តាហ៍មុនបានបដិសេធផែនការសំខាន់ៗដែលនៅសេសសល់ក្នុងរបៀបវីរៈកាត់បន្ថយពន្ធ រួមទាំងសើរើឡើងវិញនូវគម្រោងគាំទ្រវិស័យថាមពលរបស់ លោកស្រី ត្រាស់ ជាដើម។

លោកស្រី ត្រាស់ បានប្រាប់ទូរទស្សន៍ BBC យ៉ាងដូច្នេះថា «ខ្ញុំសូមទទួលខុសត្រូវ និងសុំទោស ចំពោះកំហុសដែលខ្ញុំបានធ្វើ។ គឺខ្ញុំចង់ជួយដល់អ្នកដែលកំពុងជួបវិបត្តិថាមពល ឲ្យពួកគេអាចដោះ ស្រាយបញ្ហាតម្លៃពន្ធខ្ពស់បាន ប៉ុន្តែយើងបានធ្លាក់ចូលក្នុងវិបត្តិនេះយ៉ាងជ្រៅ និងលឿនពេក។ វាជាការមិនទទួលខុសត្រូវទាំងស្រុងរបស់ខ្ញុំ ដែលមិនបានផ្អែកតាមផលប្រយោជន៍ជាតិ»

គួរបញ្ជាក់ថា លោកស្រី លីស ត្រាស់ ដែលទើបនឹងកាន់តំណែងជានាយករដ្ឋមន្រ្តីអង់គ្លេស រយៈ ពេលជិត៦សប្តាហ៍មកនេះកំពុងប្រឈមចំពោះការបះបោរដែលអាចកើនមានក្នុងចំណោមសមាជិកសភា ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកខ្លះបានរាយការណ៍ថា សមាជិកសភាមួយចំនួន កំពុងធ្វើការ ពិភាក្សាជាសម្ងាត់ស្តីពីដាក់សមាសភាពមេដឹកនាំថ្មី មកជំនួសតំណែងលោកស្រី៕